ធី សុវណ្ណថា សុំយោបល់គួរធ្វើបែបណាចំពោះ ចំប៉ីខ្មៅ ( ហេង យិន)
ណារ៉ា
-

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ កញ្ញា ធី សុវណ្ណថា បានបង្ហោះសារសុំយោបល់បងប្អូនក្នុងបណ្ដាញសង្គមថាតើគួរធ្វើបែបណាចំពោះ ចំប៉ីខ្មៅ  ( ហេង យិន) ?

កញ្ញាបានសរសេររៀបរាប់ថា៖ «ស្នើសុំយោបល់» តើនាងខ្ញុំត្រូវធ្វើយ៉ាងណា​ ករណី​ Heng Yin? ខ្ញុំបានអាន 24k Comments (Live យប់មិញ​) ប្រជាជនខ្មែរជាច្រើន​ មិនសុខចិត្ត​ ទទួលការសុំទោស​ពីលោក​ Heng Yin​ ទេ​ ហើយនាងខ្ញុំ​ ធី​ សុវណ្ណថា លោក​ ហេង​ ឡុង​ និងលោកស្រី​ ចនច័ន្ទ​ប្រធានសមាគមន៍សិល្បៈ​ ក៏មិនព្រមទទួលការសុំទោសដែរ​ ដោយបានឃើញ​ លោក​ Heng​ Yin មិនមានឥរិយាបថសុំទោស​ ឲ្យបានត្រឹមត្រូវ​ដោយព្យាយាមដោះសារ​ វាយប្រហាលើប្រជាជនវិញ​ហើយក៏មានការប៉ះ​ទង្គេច​ ពាក្យ សម្តីគ្នាយ៉ាងខ្លាំងក្នុងកម្មវិធី​ Live ផងដែរ​ ។

លោក​ Heng​ Yin​ បានបញ្ជាក់យប់មិញ“គាត់រិះគន់វប្បធម៌ខ្មែរ​ ដោយសារគាត់ឃើញចន្លោះខ្វះខាត​ គាត់មិនមានចេតនាជាន់ពន្លិចវប្បធម៌ខ្មែរទេ ទោះជាគាត់សារភាពថា​ គាត់មានឪពុកជាជនជាតិវៀតណាម​ ម្តាយជាជនជាតិខ្មែរ​ តែគាត់បានកើតលើទឹកដីខ្មែរ​ មានអត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ​“ “ករណី Heng Yin មានឪពុកជនជាតិវៀតណាម​ នាងខ្ញុំកំពុងសិក្សាច្បាប់សញ្ជាតិ​កម្ពុជា​ មានព័ត៌មាន​ រឺចំណាត់ការយ៉ាងណានោះ​ ខ្ញុំនឹងជម្រាបបងប្អូនជាក្រោយ”.

ករណី​ Heng Yin​ ប្រមាថសម្បត្តិវប្បធម៌ជាតិខ្មែរ និងបានប្រមាថ​ ព្រះកិត្តិនាមអតីតព្រះមហាក្សត្សខ្មែរតើបងប្អូនប្រជាជនខ្មែរ​ ឲ្យនាងខ្ញុំត្រូវធ្វើយ៉ាងណា​?សូម​ Comments... ?»


ប្រភព៖ ហ្វេសប៊ុក ធី សុវណ្ណថា