មង្គលការតារាល្បី ជេននី ប្រមូលផ្ដុំវត្តមានតារាល្បីៗស្រុកថៃ
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះគឺឺជាថ្ងៃមង្គលការរបស់តារាស្រីថៃជួរមុខដ៏ល្បីល្បាញនាង ជេននី និង គូស្នេហ៍រូបសង្ហាលោក Mickey ក្រោយមការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងអធិកអធមរួមទាំងវត្តមានតារាល្បីៗក្នុងប្រទេសថៃផងដែរ ។

បើក្រឡេកមើលវត្តមានភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមអបអរពិធីមង្គលការអ្នកទាំងពីរវិញ គឺសុទ្ធសឹងតែជាតារាល្បីៗកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងសង្គលសិល្បៈមានដូចជា លោក ណាដិច លោក ម៉ាកព្រីន កញ្ញា យ៉ាយ៉ា កញ្ញា គីមប៊ឹលី .... ដែលម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយ ប្រជែងភាពលេចធ្លោរវាងគ្នាទៅវិញទៅមក ធ្វើឱ្យមហាជនមើលមិនដាក់ភ្នែក ។ ទាំងសម្រស់កូនកំលោះ-កូនក្រមុំ និង ភ្ញៀវកិត្តិយសចូលរួម នាំគ្នារំលេចរូបសម្រស់យ៉ាងទាក់ភ្នែក ។ តោះទស្សនាសម្រស់តារាល្បីៗដូចខាងក្រោម ៖





























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។