សូមចូលរំលែកទុក្ខទាំងអស់គ្នា!!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចាត់ ឱ្យមន្ត្រីក្រោមឱវាទ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ​ និងបច្ច័យ​ចំនួន​២០លានរៀល​ ចូលបុណ្យសពកុមារទាំងពីរនាក់ ដែលរងការរំលោភសម្លាប់ នៅស្រុកបរិបូរណ៍
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បាន ចាត់ ឱ្យមន្ត្រីក្រោមឱវាទ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ​ និង បច្ច័យ​ចំនួន​ ២០លានរៀល​ ចូលបុណ្យសពកុមារទាំងពីរនាក់ដែលរងការរំលោភសម្លាប់ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមសម្តែងនូវការសោកស្តាយជាពន់ពេក​ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​បំផុតនេះ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពកុមារី​ អ៊ុល​ លក្ខិណា​ អាយុ​១៤ឆ្នាំ​ និងសពកុមារី​ អ៊ុល​ ធីតា​ អាយុ​៧ឆ្នាំ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕