អុញនោះ...ចំប៉ីខ្មៅ បង្ហោះសារសារភាពថាខ្លួនជាកូន...
ណារ៉ា
-

បន្ទាប់ពីមានរឿងរ៉ាវកក្រើកបណ្ដាញសង្គមរហូតធ្វើអោយអ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា បង្ហោះសារព្រមានប្ដឹង ចំប៉ីខ្មៅ (ហេង យិន) ក៏បានចេញមុខសុំទោសជាសាធារណៈចំពោះមហាជន និងក្រសួងពាក់ព័ន្ធ ។

ប៉ុន្ដែរឿងនេះនៅមិនទាន់ចប់នៅឡើយទេ ព្រោះមហាជនហាក់ដូចជាមិនទាន់ឯកភាពយល់ព្រមទទួលការសុំទោសនេះឡើយដោយហេតុថាពាក្យសម្ដីដែល ចំប៉ីខ្មៅ លើកឡើងធ្វើអោយប៉ះពាល់កិត្តិយសវប្បធម៌ខ្មែរ រហូតមានអ្នកខ្លះលើកឡើងថា ចំប៉ីខ្មៅ គឺជាកូនយួនទៀតផង ។

ប៉ុន្ដែចម្លែកអីមុននេះបន្ដិចសង្កេតឃើញថា គណនេយ្យហ្វេសប៊ុករបស់ ចំប៉ីខ្មៅ បានតែងកំណាព្យមួយបទដោយសារភាពថា ខ្លួនពិតជាកូនយួនមែន ។ សូមអានទាំងអស់គ្នា៖ 

«ត្បិតខ្ញុំកូនយួន កាយាមិនមួន ម៉ាំទាំប្រពៃ

ជាខ្ទើយទុរយស ឈ្មោះអាក្រក់ក្រៃ តែព្រោះសម្ដី

រង្គើជលសារ។

ម្រឹកនាគហង្សគ្រុឌ មានចិត្តមោះមុត បបួលប្រឹក្សា

នែ៎មើលជន្លេន ម្ដេចឯងនេះណា រង្គើរជលសា

កៃឡាសគីរី។

ជន្លេននេះណា មិនដែលប្រាថ្នា យល់ភ័ក្រទេពី

ថ្ងៃនេះជួបយល់ នេត្រាឆវី ដែលនៅឋានទី

ខ្ពស់អាកាសា។» 

ការពិតយ៉ាងណានោះសូមរង់ចាំតាមដានបន្ដ...!