បើមានសមាជិកគ្រួសាររបស់អ្នកកើតឆ្នាំ ចនិងកុរ កុំភ្លេចអានណា ដើមខែ១១នេះ មានអ្វី វិសេសវិសាលណាស់....!
-

តើលោកអ្នកធ្លាប់ដឹងថាឆ្នាំខ្លួនលោកអ្នកដែល កើតឆ្នាំ​ច និង កុរ ដើមខែ ១១ នេះ មានអ្វី វិសេសវិសាលខ្លះ? ក្នុងឆ្នាំរកាភ្លើង ២០១៨ នេះ (Fire-Rooster 2018) ឆ្នាំដែលបើកឆាកឡើង ឃើញថាល្អជាងឆ្នាំណាៗក្នុងដើមខែ ចុង (តុលា) នេះ គឺមានឆ្នាំច និងកុរ ព្រោះ តាមគេហទំព័រ Taiiwan Secret បានលាតត្រដាងថា ឆ្នាំទាំងពីរខាងលើនេះ នឹងមានលាភសំណាងធំជាទីបំផុត នៅដើមខែ១១ខាងមុខនេះ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Xiao Lixin បានបន្តទៀតថា ឆ្នាំច ជាមនុស្សឧស្សាហ៍ បើធៀបទៅនឹងឆ្នាំកុរ ប៉ុន្តែ ពួកគេពិតជាមានបុណ្យវាសនា មិនខុសគ្នាប៉ុន្មានទេ ត្រង់ថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំងពីរនេះ បានធ្វើការបួងសួងដល់ទេវត្តាសឹងតែរៀងរាល់ថ្ងៃ ដើម្បីឲ្យជីវិតរបស់គេ បានល្អប្រសើរទៅមុខ និងមិនមានឧបសគ្គមកយាយី រាំងស្កាត់ វត្ថុបំណងរបស់គេ។ ហេតុដូចនេះ មហាស្នេហាសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖

១) មនុស្សកើតឆ្នាំច៖

បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំច បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ២ភាគ ពោលគឺ នៅក្នុងដើមខែ ១១ ខាងមុខនេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន។ គេជាមនុស្សស្វាហាប់ ឧស្សហ៍ ប៉ុន្តែរាងឆាប់បាក់ទឹកចិត្តបន្តិច ពេលដែល ប្រឈមនឹងរឿងបរាជ័យម្តងៗ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ។

ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ ព្រមទាំងទេវត្តាឆ្នាំថ្មី ឆ្នាំរកា (មាន់ភ្លើង) មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងដើមខែ ១១ នេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ។ ប្រសិនបើប្រុសស្រី ដែលកើតឆ្នាំច នេះ មិនទាន់រក បានគូស្រករដែលសមប្រកបទេនោះ ដើមខែ ១១ នេះ គឺជាចំណុចផ្តើមហើយ!

២) មនុស្សកើតឆ្នាំកុរ៖

គ្រប់បុគ្គលទាំងឡាយដែលមានកំណើតកើតក្នុងឆ្នាំកុរ មិនថាប្រុស ឬក៏ស្រីទេ សុទ្ធតែ នឹងត្រូវទទួលបានលាភជ័យ និង ភោគទ្រព្យ ជាច្រើន នៅដើមខែ ១១ ខាងមុខនេះ ។ គួររំលឹកបន្តិច មនុស្សកើតឆ្នាំកុរនេះ មិនសូវជាមានភាពឧស្សាហ៍ប៉ុន្មានទេ តែ មានភាពហត់នឿយច្រើន ទៅវិញ ព្រោះគេជាមនុស្សលោភ ចង់បាននូវរបស់ជាច្រើនមុខ ច្រើនយ៉ាង មិនថាលុយ មិនថា គូស្នេហ៍ មិនថាក្តីស្រលាញ់ពីអ្នកដទៃ។ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចជោគជ័យ ឬក៏ ក្លាយជាអ្នកមាន ឬក៏សេដ្ឋី នោះទេ ប៉ុន្តែ ដោយសារតែចិត្តមេត្តា និង ការចង់បានមិនចេះចប់របស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាមរក្សាដួងជីតារបស់គេ ព្រមទាំងទេវត្តាឆ្នាំថ្មី ឆ្នាំរកា (មាន់ភ្លើង) មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ។

ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ដែលវិសេស និងអាចត្រូវបានលាភសំណាងធំ នៅក្នុងដើមខែ ១១ ខាងមុខនេះ តែបើយូរ អាចឈានដល់ដើម ខែ ១២។ ចាប់ពីពេលនេះតទៅ ដើម្បីទទួលបានលាភសំណាងនេះ គេគួរតែប្រតិបត្តិនូវអំពើល្អ ដើម្បីជាកុសល្យ ដើម្បីជាកូនសោរ បើកផ្លូវលាភ ផ្លូវជ័យនេះ មកដល់រូបគេក្នុងពេលឆាប់ៗ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន៕

ប្រភពៈ topnews4khmer