មិត្តភាពដ៏ល្អ!!! ក្រុមហ៊ុនមីនីបៀប្រទេសជប៉ុន សហប្រតិបត្តិការជាមួយខេត្តសៀមរាប ក្នុងការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាប
-

ខេត្តសៀមរាបៈ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយ Mr. Yoshihisa Kainuma អគ្គនាយក ក្រុមហ៊ុនមីនីបៀ ប្រទេសជប៉ុននៅសាលាខេត្តសៀមរាប ដើម្បីជួបពិភាក្សាលើធ្វើបទបង្ហាញស្តីពីដំណើរការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍ក្នុងក្រុងសៀមរាបបន្ថែមទៀត។

ក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ ក្រុមហ៊ុនមីនីបៀ ខូអិលធីឌី បានបន្តសហការជាមួយខេត្តសៀមរាប ក្នុងការរៀបចំប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ដោយអនុលោមតាមកិច្ចព្រមពៀងរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងដោយឯកឧត្តម Yuji KUMAMARU ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព កាលពីថ្ងៃទី១១ ខែមេសា ឆ្នំ២០១៤ នៅរាជធានីភ្នំពេញ។

ការផលិតផលអំពូលភ្លើងបំភ្លឺធារណៈប្រភេទ LED របស់ក្រុមហ៊ុនមីនីដបៀនេះ គឺពិតជាបានរួមចំណែកក្នុងការកាត់ឧស្ម័នកាបូនិច ក្នុងបរិយាកាសយ៉ាងពិតប្រាកដ ដូចនេះរដ្ឋបាលខេត្ត ក៏បានសម្រេចឱ្យក្រុមហ៊ុនមីនីបៀ អនុវត្តគម្រោងរបស់ខ្លួននៅខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុនមីនីបៀបានផ្តល់អំពូលប្រភេទ LED ចំនួនសរុប ១៩៥០គ្រាប់ ដើម្បីបំពាក់តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ៕