បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phalla Phorn បានបង្ហោះវីដេអូ និងរូបភាពដ៏កំសត់រស់នៅក្នុងតង់ ដែលជាជំរក។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានរៀបរាប់ថា "បុរសម្នាក់នេះបានប្រាប់ខ្ញុំថា អ្វីៗដែលគាត់កំពុងមានទាំងអស់សុទ្ធតែជារបស់ដែលគេបោះចោលតែប៉ុណ្ណោះ ទាំងឆ្នាំងបាយ ចានស្លាបព្រា សំលៀកបំពាក់កញ្ចាស់ៗ ភួយកន្ទេល រួមទាំងប្រដាប់ប្រដាប្រើប្រាស់ទាំងប៉ុន្មាន គឺសុទ្ធតែជាសំណល់របស់គេបោះចោល ។
ស្តាប់ហើយ អាសូរគ្រួសារនេះណាស់ ទាល់ហើយ ក្រីក្រហើយ គ្មានជម្រើសហើយ ទើបបុរសម្នាក់នេះសុខចិត្តនាំប្រពន្ធកូនរបស់គាត់មកចងតង់ និងប្រម៉ែប្រម៉ូលសំណល់អេតចាយទាំងប៉ុន្មានដើម្បីរស់រានមានជីវិតនឹងគេបន្តទៀតទាំងគ្មានក្តីសង្ឃឹមបន្តិចសោះសម្រាប់ជីវិត ។
ខ្ញុំបានជួយគាត់មួយជំហានហើយ តែអ្វីដែលសំខាន់ ខ្ញុំនឹងព្យាយាមធ្វើបន្តទៀតសម្រាប់ជាការបង្ហាញផ្លូវដល់គាត់ ដើម្បីអោយគាត់អាចមានមាគារដើរក្នុងដំណើរជីវិតថ្មីមួយឡើងវិញ ។
ទីតាំងរបស់គាត់៖ លើគំនរសម្រាមស្ទឹងមានជ័យចាស់ ម្តុំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ។




មានវីដេអូ៖