បាត់ដំបង៖ សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបកន្លែងលក់ដូរសត្វព្រៃខុសច្បាប់ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូបជាតិលេខ៥ក្នុងភូមិពុលឆ្មារឃុំអន្លង់វិលស្រុកសង្កែ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

លោកពិតភារក្សនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថាអ្នកលក់សត្វព្រៃទាំង៦នាក់ សុទ្ធតែស្រីមានទី១.ឈ្មោះហៃ សុឃុនអាយុ៥២ឆ្នាំ ទី២. ឈ្មោះ រ៉េត ម៉ៅអាយុ៣៩ឆ្នាំ ទី៣. ឈ្មោះ រ៉េត សារៀង អាយុ១៧ឆ្នាំ ទី៤.ឈ្មោះ រ៉េត ណាលីន អាយុ១៤ឆ្នាំ(កូនស្រី) ទី៥. ឈ្មោះ សេង ស៊ីណាតអាយុ១៣ឆ្នាំ ទាំងប្រាំនាក់នេះរស់នៅភូមិស្វាយកង់ឃុំអន្លង់វិលស្រុកសង្កែ ទី៦. ឈ្មោះ យឿន ធឿន អាយុ៥២ឆ្នាំនៅ ភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំ។ ចំណែកសត្វព្រៃដែលដកហូតបានមាន១០ប្រភេទ សរុបចំនួន៦៤៦ក្បាល (មានខ្លះបោចរួចនិងខ្លះចៀនរួច)។

សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលក់ដូរសត្វព្រៃខុសច្បាប់ ចំនួន៦នាក់ និងរឹបអូសសត្វព្រៃ១០ប្រភេទ ចំនួន៦៤៦ក្បាល យកទៅដុតកម្ទេចចោល នៅរសៀលថ្ងៃដដែលដើម្បីជាការព្រមាន។ ចំណែកអ្នកលក់ដូរសត្វព្រៃបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានប្រាប់ថា កន្លែងលក់ដូរសត្វព្រៃមួយកន្លែងសាងសង់ ជារោងលក់សត្វព្រៃផងនិងលក់គ្រឿងក្លែមផង ត្រូវបានសមត្ថកិច្ចជំនាញនិងអាជ្ញាធរស្រុក ចុះផ្សព្វផ្សាយនិងធ្វើការអប់រំនិងកិច្ចសន្យាហាមមិនឲ្យលក់ដូរជាច្រើនលើកមកហើយ។ ប៉ុន្តែពួកគេនៅបន្តលក់ដូរដោយគ្មានខ្លាចញញើតឡើយ។

ចំណែកអ្នកលក់សត្វព្រៃទាំងចាស់ទាំងក្មេងចំនួន៦នាក់ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទោសាលាដំបូងខេត្តទុកឱ្យព្រះរាជអាជ្ញានិងចៅក្រមសម្រេចតាមនីតិវិធី៕



ដោយៈ សាយ