ភ្នំពេញ ៖ ដំណឹងមរណភាពរបស់ លោកវេជ្ជបណ្ឌិត បេអាត រីចន័រ បានធ្វើឲ្យកូនខ្មែរជាច្រើន មានការសោកស្តាយ និងសោកសៅបំផុត ចំពោះរូបលោក។ កូនខ្មែរគ្រប់រូបនឹងបំភ្លេចនូវគុណបំណាច់ របស់វីរបុរស ដែលតែងតែផ្តល់នូវកំលាំងចិត្ត សេចក្តីស្រលាញ់ និងស្នាមញញឹម របស់វីរបុរសម្នាក់នេះជារៀងដរាបទៅ។ ការបាត់បង់ធនធានមនុស្សដ៏មានតំលៃរូបនេះ កូនខ្មែរគ្រប់រូប មានតែម្រាមដៃដប់ ជូនដំណើរលោកចុងក្រោយ។

យ៉ាងណាមិញ ក៏មានយុវជនខ្មែរយើងមួយរូបក៏បានបង្ហោះវិដេអូ អមជានឹងរូបភាពរបស់លោក វេជ្ជបណ្ឌិត បេអាត រីចន័រ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនការកោតសរសើរពីថ្វៃដៃរបស់យុវជនខ្មែររូបនេះយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Artist Cambodia ក៏បានគូររូបគំនូរដែលជាស្នាដៃរបស់លោកផ្ទាល់។ លោកក៏បានរៀបរាប់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា "គំនូរពណ៌ប្រេង គូដោយខ្ញុំបាទ
រូបលោក វេជ្ជបណ្ឌិត Beat Richner ដែលលោកជាមនុស្សមានចិត្តសប្បុរសធម៌ មានគុណធម៌ នឹងមនោសញ្ចេតនាខ្ពស់ចំពោះមនុស្សគ្រប់សញ្ជាតិ ដោយមិនប្រកាន់ពូជសាសន៍ឡើយ ជាពិសេសចំពោះកុមារ ហើយជាក់ស្តែងដែលយើងទាំងអស់គ្នាបានដឹងអំពីទឹកចិត្តដ៏មានគុណធម៏ នឹងគួអោយគោរពរបស់លោកតែម្តងនោះ គឺលោកបានជួយ សង្រ្គោះជីវិតកុមានជាច្រើននៅប្រទេសកម្ពុជា ដោយលោកលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីតែសេចក្តីសុខអ្នកដទៃគ្រប់គ្នា ដោយមិនគិតពីខ្លួនឯង ត្រង់នឹងហើយដែលធ្វើអោយពួកយើងមានការដិតដាមនូវទង្វើរល្អរបស់លោកគ្មានថ្ងៃភ្លេច។
៚ ពាក្យថាមនុស្សនេះណា គឺទាល់តែបែបនេះទើបគេហៅថាមនុស្ស មនុស្សគឺចិត្តនឹងមនោសញ្ចេតនាល្អចំពោះអ្នកដទៃដោយមិនផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួន
តែបើមនុស្សគ្មានចិត្តនឹងមនោសញ្ចេតនាចំពោះអ្នកដទៃទេ គឺលែងហៅថាមនុស្សហើយ ទោះបីអ្នកជាស្តេច រឺ មានអ្វីគ្រប់យ៉ាងក៏ដោយ បើអត់ចិត្តនឹងមនោសញ្ចេតនាហើយ អ្នកនោះ មានតំលៃត្រឹមជាសត្វតែប៉ុណ្ណោះ"។













ប្រភព៖ Artist Cambodia