ដេននី ក្វាន់ ប្រាប់ទៅប្អូនប្រុសម្នាក់ថា "តម្លៃនឹងអនាគតរបស់យើងគឺស្ថិតនៅលើខ្លួនយើងមិនមែននៅលើមាត់អ្នកដទៃទេ"
-

ភ្នំពេញ៖ តារាស្រីរាងតូចត្រលឹងនិយមលេងខ្លួនបញ្ចេញដើមទ្រូង ក៏ជាតារាស្រីម្នាក់ទទួលបានជោគជ័យលើមុខជំនួញ ជាបន្តបន្ទាប់ កញ្ញា ដេននី ក្វាន់ បានលើកឡើងសារយ៉ាងខ្លី ប្រាប់ទៅកាន់ក្មួយប្រុសម្នាក់ថា "ក្មួយប្រុសតូច ក្មួយត្រូវចាំណា បើគេមើលងាយយើងក្រ យើងត្រូវខំប្រឹងឡើង កុំអស់សង្ឃឹម មិនអាចចាញ់ពាក្យអ្នកដទៃសើចចំអកបានឡើយ"។


តារាស្រីរូបនេះ ក៏បានបន្តទៀតថា "តម្លៃនឹងអនាគតរបស់យើងគឺស្ថិតនៅលើខ្លួនយើងមិនមែននៅលើមាត់អ្នកដទៃទេ"។ 


យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន សរសើរពីតារារូបនេះ ព្រមទាំងបានចូលមកខមិនថា​"និយាយបានល្អណាស់បងស្រី ប្អូនពេញចិត្ត"។ ភ្លាមនោះតារាស្រីរូបនេះ ក៏បានឆ្លើយតបថា "ច៎ាសអគុណច្រើន"។


ប្រភពរូប៖ ដេននី ក្វាន់