ក្រោយពីមានករណីឃាតកម្មដ៏សាហាវលើក្មេងស្រី២នាក់ រស់នៅ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មក មានប្រជាជនជាច្រើនមានការភ័យខ្លាច និងតក់ស្លត់យ៉ាងខ្លាំង ពេលបានលឺដំណឹងដ៏សាហាវមួយនេះ។

ជាក់ស្តែង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឪពុកមា និងម្តាយមីង របស់ក្មេងរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែម។

យ៉ាងណាមិញក៏មានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Bo Chhor Vy បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកថា "???នាងខ្ញុំសូមអង្វរទៅលោកនាយករដ្ឋមន្ត្រី សូមឲ្យកាត់ទោសរំលោភសំលាប់ទាំងអស់ ចេញច្បាប់ប្រហារជីវិតទៅចុះ???"។

ភ្លាមនោះក៏មានចំនួនចែករំលែកតៗគ្នាច្រើន ពីពាក្យសំដីរបស់បងស្រី ដោយមានអ្នកខ្លះចូលមកខមិនថា "ពិតមែនហើយ ក្រុមគ្រួសាររបស់ជនរងគ្រោះប្រាកដជាឈឺចាប់ខ្លាំងណាស់។
...តែយើងគួរគិតឡើងវិញខ្លះដែរទេ៖ ហេតុអ្វីបានជាប្រទេសក្នុងពិភពលោកលែងប្រហារជីវិតឧក្រិដ្ឋជន?
ច្បាប់ "អាច" ជាកាំបិតមុខ២ !
-ក្នុងករណីឃាតកម្មខ្លះ ...បើគេចង់សម្លាប់អ្នកណាម្នាក់ គេអាចរៀបចំជាឆាក ឬចោទប្រកាន់ជនណាម្នាក់ថាជាឃាតករ នុះជននោះនឹងត្រូវគេសម្លាប់បាន។
-តើប៉ូលិសខ្មែរយើង ពូកែឬមានប្រសិទ្ធភាពប៉ុណ្ណាហើយក្នុងស៊ើបអង្កេតរកឃាតករ កន្លងមក?....
នៅមានអ្វីផ្សេងៗៗទៀត ដែលយើងឬសភាគួរយកគម្រោងបង្កើតច្បាប់ណាមួយមកពិចារណាមុននឹងសម្រេចចេញជាផ្លូវការនោះ តើមែនដែរទេ?"៕




ប្រភព៖ Bo Chhor Vy