នៅថ្ងៃនេះ ផលិតកម្មទីក្រុងភាពយន្ត ថោន ក៏បានចេញមកធ្វើការបកស្រាយបំភ្លឺ ពីឈុតឆាកដ៏រន្ធត់មួយនៅក្នុងភូមិគោគក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាកង ខេត្តសៀមរាប ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ។

នៅក្នុងសារលិខិតបំភ្លីរបស់ផលិតកម្មទីក្រុងភាពយន្ត ថោន សូមជំរាបដល់សាធារណៈជនឲ្យបានជ្រៀបថា ក្នុងអំឡុងពេលថ្មីៗនេះ ផលិតកម្មទីក្រុងភាពយន្តថោន បានចាប់ផ្តើមថត និងផលិតខ្សែភាពយន្តថ្មីរឿង "ខ្មោច គ" ដែលមានឈុតឆាកគួរឲ្យរន្ធត់មួយនៅក្នុង ភូមិគោគក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាកង ខេត្តសៀមរាប ដោយក្រុមការងារបានយកសាកសពសិប្បនិមិត្ត (រូបម៉ារ៉ាកាំងរំក្រណាត់ខ្មៅ) ទៅចងព្យួរតាមដើមឈើនានា សម្រាប់ការសម្តែង និងថតភាពយន្ត ។ ទោះបីជាយ៉ាងណា អាជ្ងាធរឃុំបានរាយការណ៍ថា រូបភាពនៃសាកសពសិប្បនិមិត្តនៅចងព្យួរនៅតាមដើមឈើនៅទីនោះ បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា ជាសាកសពមែនទែន ដែលបង្កឲ្យមានការភ័យខ្លាចនិងយល់ច្រឡំយ៉ាងខ្លាំង។
ផលិតកម្មទីក្រុងភាពយន្ត ថោន យើងខ្ញុំសូមអំពាវនាវ ដល់សាធារណជនទាំងអស់ សូមកុំមានការយល់ច្រឡំ និងមានការភ័យខ្លាអ្វីទាំងអស់ ហើយពេលនេះក្រុមការងារយើងខ្ញុំ បានយកសាកសពសិប្បនិមិត្តទាំងនោះ យករក្សាទុកវិញអស់ហើយ បន្ទាប់ពីថតចប់។
សូមអានព័ត៏មានលំអិតនៅខាងក្រោមទាំងអស់គ្នា៖


ប្រភព៖ ផលិតកម្មទីក្រុងភាពយន្ត ថោន