រថយន្ដទំនើបអូឌីប្រលះសួនចែកផ្លូវបាក់៣កង់ រំលងអាធ្រាត
-


ភ្នំពេញ៖ រថយន្ដទំនើបមួយគ្រឿងបើកបុកនិងសួនច្បារចែកផ្លូវបាក់ជា៣កង់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្ករកាលពីវេលាម៉ោង ២:០០ នាទីយប់ឈានចូលនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវR8 សង្កាត់ស្រះចកខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដទំនើងមួយគ្រឿងម៉ាក អូឌីA8L ពណ៌សរអត់ស្លាកលេខ បើកបរដោយបុរសម្នាក់ពីទិសដៅពីកើតមកលិចក្នុងល្បឿនលឿនពេលដល់ចំណុចកើតហេតុ ផ្លូវកោងមិនបន្ថយល្បឿនបត់ចង្កូតមិនផុតបានទៅបុកនិងសួនច្បារថ្មបណ្ដាលឲ្យបាក់សួនច្បារថ្មនិងរងការខូចខានរថយន្ដផ្នែកខាងឆ្វេងនៃរថយន្ដធ្វើឲ្យដាច់ការឡេកង់បានបន្ដដំណើរបានប្រហែល៧០ ម៉ែត្រក៏ទៅមុខលែងរួច ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតដោយមិនបះពាល់សម្បត្តិរដ្ឋបះជាមួយសួនក្រុមហ៊ុនឯកជនហើយសមត្ថកិច្ចអោយភាគីទាំងសងខាងសំរួលគ្នាដោយខាងរថយន្តបង្ករព្រមសងសំណងរាល់ការខូចខាតដើម្បីបញ្ចប់រឿង៕