សូមប្រុងប្រយ័ត្នបើស្រលាញ់កូន...កូនខ្ញុំបានឆ្លងជំងឺពងបែកបំពង់ក ដៃ ហើយក៏ឆ្លងបន្តទៅប្អូនភ្លាមៗមិនបង្អង់យូរឡើយ
ណារ៉ា
-

ជម្ងឺពងបែកបំពង់ក ដៃ និងជើង កំពុងក្លាយជាប្រធានបទយ៉ាងក្ដៅនៅក្នុងបណ្ដាញសង្គម ។ ជម្ងឺនេះកើតឡើងចំពោះក្មេងៗហើយឆ្លងរាលដាលលឿនណាស់ ។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Vanny Sang បង្ហោះសារថា៖ អែនជី (កូន) បានឆ្លងជំងឺពងបែកបំពង់ក ដៃ និង ជើងពីសាលារៀន ដែលទើបនឹងផ្ទុះម្តងទៀត នឹងជា hot topic in Facebook ហើយក៏ឆ្លងបន្តទៅប្អូនភ្លាមៗមិនបង្អង់យូរ ដែលដំបូងឡើយស្មានតែក្តៅរលាកបំពងកធម្មតាជាបទពិសោធន៏ចែករំលែកដល់អ្នកមានកូនតូចឬទៅរៀនត្រូវឧស្សារវាស់កំដៅកូនព្រោះរោគនេះក្តៅដង្ហក់រហូតដល់39-40 ដែលអាចគ្រោះថ្នាក់ប្រសិនបើយកទៅពេទ្យមិនទាន់ ជាពិសេសគួរកុំយកកូនទៅលេងកន្លែងកម្សាន្តដែលមានក្មេងច្រើនព្រោះពិបាកដឹងថាមានក្មេងណាដែលកើតឬអត់ ហើយអាចលេងប៉ះរបស់មានបាក់តេរីបើមានអាការះគួទៅពេទ្យកុមារជាតិឬពេទ្យគុន្ធបុភ្ផាដែលគេមានជំនាញព្យាបាលត្រិមត្រូវ....»៕

ប្រភព៖ Vanny Sang