យោងតាមហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅម្សិលមិញនេះបានជម្រាបជូនដំណឹងថា៖ «ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនយើង ខ្ញុំសួមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ ទូទៅនិយាយដោយឡែកប្រជាពលរដ្ឋក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អោយបានជ្រាបថា ៖ នៅថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមគ្រូពេទ្យមនុស្សធម៍ស្ម័គចិត្តមកពីប្រទេសសឹង្ហបូរី រួមសហការជាមួយគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង និងមកជួយព្យាបាលជូនដោយមិនយកកម្រៃ ក្រោមការឧបត្ថម្ភផ្ទាល់ពីរូបខ្ញុំ ព្រមទាំងភរិយា នឹងមានប្រាក់ចំនួន១,៥០០ដុល្លារពីក្រុមគ្រួសារលោកអឹង មកពីប្រទេសសិង្ហបុរី ដែលជាដៃគូរពាណិជ្ជកម្ម លើអាជីវកម្មស្វាយជាមួយនឹងក្រុមហ៊ុនខ្ញុំ ។

*ពិនិត្យ នឹងព្យាបាលមានចំនួន ៤ផ្នែកដូចខាងក្រោម ៖
១•ពិនិត្យ រោគស្ត្រី
២•ពិនិត្យ ជំងឺមាត់ ធ្មេញ
៣•ពិនិត្យ មាត់ ច្រមុះ ត្រចៀក បំពង់ក
៤•ជំងឺវះកាត់
ទីតាំងព្យាបាលនៅក្នុងគ្លីនិកទីក្រុងកំពង់ផែឧកញ៉ា ម៉ុង ទល់មុខកំពង់ផែកែវផុសតែម្តង។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាពត៍មាន នឹងអញ្ជើញមកពិនិត្យសុខភាពក្នុងពេលឱកាសដ៏ពិសេសនេះ ។»







