សេចក្តីជូនដំណឹង ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមប្រុងប្រយ័ត្នចំពោះជនទាំងនេះក្នុងឱកាសនៃការប្រារព្វពិធីអុំទូក
ក្នុងឱកាសនៃការប្រារព្វពិធីអុំទូកនៅក្នុងក្រុងបាត់ដំបងនាថ្ងៃទី២៣ និងទី២៤ ខែ តុលា ឆ្នាំ ២០១៨ នេះ និងដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម កាត់បន្ថយបានល្អប្រសើរនូវសកម្ម ភាពល្មើស មួយចំនួនពិសេសករណី(លួច - ឆក់) ដែលបង្ករឡើងដោយជនឱកាសនិយម មួយចំនួ ន ហេតុនេះស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបង មានមូលដ្ឋានក្នុងការបង្ហាញនូវរូបភាពជន (សង័្សយ)ដែលធ្លាប់បានធ្វើសកម្មភាពខាងលើក្នុងអំឡុងនៃការប្រារព្វពិធីបែបនេះនៅក្នុងមូល ដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា!
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះ ឃើញមុខសញ្ញាដែលមានភិនភាគដូចក្នុងរូបភាព នេះសូមមេត្តាប្រុងប្រយ័ត្ន និងរាយការណ៍ជូនសមត្ថកិច្ចដែល នៅជិតបំផុតជាបន្ទាន់ដើម្បីមាន វិធានការ សូមអរគុណ៕(រូបភាពនគរបាលខេត្តនិងក្រុមការងារប្រតិកម្មរហ័ស)By kosal! 21/10/2018












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។