កន្លងមកប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានទស្សនាវីដេអូ ឬសំណេររបស់ ចំប៉ីខ្មៅ (ហេង យិន) ដែលរិះគន់គេសុទ្ធតែមិនដឹងប្រវត្តិសាស្រ្ដ មិនចេះអក្សរសាស្រ្ដជាដើម។ ប៉ុន្ដែថ្ងៃនេះក្រឡេកមើលម្ដងទៀតឃើញអត្ថបទសំណេររបស់ ចំប៉ីខ្មៅ (ហេង យិន) ដែលធ្លាប់តែថាអោយគេហាក់សរសេរខុសអក្ខរាវិរុទ្ធច្រើន ។

សូមអានអត្ថបទដើមទាំងអស់គ្នា៖ «គេជេរខ្ញុំ ព្រោះខ្ញុំមានប៉ាជាជនជាតិវៀតណាម ឬ យួន ខ្ញុំសួរគេវិញថ ក្នុងនាមអ្នកឯងជេរខ្ញុំជាយួន តើយួនមកកប់ព្រៃខ្មែរ ឬ ខ្មែរខ្នលួ ឯង? តើខ្មែរដែលមានវប្បធម៍រុងរឿង ម្ដេចក៏មានសប្រវត្តិសាស្រ្ដសងរសេរថា សង្គ្រាមផ្ទៃក្នុង???? យួនអ្នកសរសេរប្រវត្តិសាស្រ្ដឲ្យខ្មែរ ឬ បារាំងអ្នកសរសេរ ? បើរើសជាតិកំណើតបាន គ្មានអ្នកណាចង់កើតមក ក្រ គ្មានអ្នកណាចង់កើតមកជាខ្ទើយទេ តែខ្ញុំរីករាយពេលខ្ញុំបានប្រាប់គេថា ប៉ាខ្ញុំជាវិរបុរសដែលតែងតែទំនុកបំរុងខ្ញុំមិនរើសអើងខ្ញុំ ហើយ គាត់តែងតែបារម្ភខ្ញុំគ្រប់ពេល រឿងមួយដែលខ្ញុំចង់និយាយ នោះគឺ ខ្មែរខ្លួនឯងកំពុងប្រមាថច្បាបស្រុកខ្លួនឯងព្រោះដៀលខ្ញុំថាយួន ខ្ញុំមិននិយាយពីនីតិវិធីបង្កើតច្បាប់ទេ ព្រោះអ្នកជាខ្មែរគួរដឹងរឿងនេះច្បាស់» ៕






