អស្ចារ្យមែន...កុមារា ទេព​ ពិសិដ្ឋ បកស្រាយបទ “SORRY មួយ​លានដង” ពិរោះកប់ខ្លាំងណាស់ !
ណារ៉ា
-

កាលពីរាត្រីថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ​២០១៨ កម្មវិធីដ៏ពេញនិយមប្រចាំស្ថានីយ៍ទូរទស្សន៍ ហង្សមាស គឺកម្មវិធី​ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia រដូវកាលទី​២​ បានឈានមកដល់វគ្គ​ Live Show ក្នុងសប្ដាហ៍​ទី១ហើយ​។ 

សង្កេតឃើញថា មកដល់វគ្គនេះ​ បេក្ខជនដែលប្រកួតប្រជែងសុទ្ធតែមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយបទចម្រៀងក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹករៀងៗខ្លួន។

ដោយឡែក​កាលពីយប់មិញនេះកុមារា ទេព​ ពិសិដ្ឋ បានឡើងមក​បញ្ចេញ​សមត្ថភាព​លើឆាក​ ក្នុង​វគ្គ​ Live Show បកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា  “Sorry មួយ​លានដង”​ ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀង​ ខេមរៈ សិរីមន្ដ ធ្វើអោយអង្រួនអារម្មណ៍ទស្សនិកជន និងគណៈកម្មការស្លុងតាមបទចម្រៀងព្រោះតែសម្លេងដ៏ពិរោះរណ្ដំរបស់ក្មេងប្រុសម្នាក់នេះ ៕