ពិតជាចិត្តធម៌មែន...ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងភរិយាសុខចិត្តចំណាយថវិកាផ្ទាល់ខ្លួនទិញម៉ូតូចំនួន៨គ្រឿងចែកជូនដល់បុគ្គលិក កម្មករ ដែលជាអតីតប្រជាជនរស់នៅជុំវិញតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បីជួយចូលរួមចំណែកថែរក្សាការពារសត្វព្រៃ និងព្រៃឈើជាមួយ រាជរដ្ឋាភិបាល ។
យោងតាមប្រភពហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ.បានសរសេររៀបរាប់អោយដឹងថា៖ «ចាប់ពីវេលាម៉ោង៥,៣០នាទីរហូតដល់ម៉ោង៩ព្រឹកថ្ងៃអាទិត្យទី២១ ខែតុលា ឆ្នាំ២០១៨ក្រោយពីដើលំហាត់ប្រាណរួចហើយ ដោយមើលឃើញការលំបាកក្នុងពេលបំពេញការងារយាមកាម កុំអោយមានការទាក់សត្វ បរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ រូបខ្ញុំនិងភរិយាបានទិញម៉ូតូថ្មីចំនួន៨គ្រឿងយកមកចែកជូន អោយដល់បុគ្គលិក កម្មករ ដែលជាអតីតប្រជាជនរស់នៅជុំវិញតំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បីជួយចូលរួមចំណែកថែរក្សាការពារសត្វព្រៃ និងព្រៃឈើជាមួយ រាជរដ្ឋាភិបាល និងមួយផ្នែកទៀតដាំបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។»







