ជួយលើកទឹកចិត្តគាត់ផង​ សូមបងប្អូនកុំរើសអើង !​ អាណិតណាស់មានកាយសម្បទាមិនគ្រប់លក្ខណៈមកសុំការងារធ្វើ គ្នាប្រាប់ថាបងខ្ញុំចង់រស់....
-

អាណិតណាស់មានកាយសម្បទាមិនគ្រប់លក្ខណៈមកសុំការងារធ្វើ គ្នាប្រាប់ថាបងខ្ញុំចង់រស់។ខ្ញុំព្យាយាមសួរគាត់ពីអ្វីដែលគាត់អាចធ្វើបានតែពិបាកណាស់ គាត់ពិបាកនិយាយពិបាកសរសេរដោយកាយសម្បទានមិនអំណោយផល ចុងក្រោយបានត្រឹមជូនលុយគាត់បន្តិចបន្តួចនិងរកម៉ូតូឌុបជូនគាត់ត្រលប់ទៅវិញ។​ តែរឿងមួយដ៏គួរអោយខ្លោចចិត្តទៀតនោះគឺម៉ូតូឌុបមិនព្រមឌុបគាត់ទេដោយសារឃើញគាត់ពិការឬអាចយល់ច្រឡំថាគាត់វិកលចរឹតតែតាមពិតគាត់មានសតិស្មារតីល្អទេ សូមបងប្អូនកុំរើសអើងគ្នាអីគ្មានអ្នកណាចង់កើតមកបែបនេះទេគួរជួយលើកទឹកចិត្តគាត់ដែលលំបាកយ៉ាងនេះហើយនៅតែចង់រស់ខ្ញុំបានសុំលេខទូរស័ព្ទអាណាព្យាបាលគាត់ដើម្បីរកវិធីជួយបន្ត។

បើបងប្អូនចង់ជួយគាត់ឬក៏អាចផ្តល់ការងារជូនគាត់បានសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់គាត់ផ្ទាល់ 087211617 លេខម្តាយគាត់ 0967500553៕