ចយអើយ...លេងចឹងៗអី តើមានពលរដ្ឋណាហ៊ានរកសុីពេលយប់ បើក្រុមចោរចេះជាងសមត្ថកិច្ចទៀតនោះ ...
ណារ៉ា
-


ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមម្នាក់ពាក់ឯកសណ្ដានជាប៉ូលិសមានអាយឌីនិងកាំភ្លើងខ្លី និងម្នាក់ទៀតសុីវ័ល បានជិះម៉ូតូហុងដាឌ្រីម០១៨មួយគ្រឿង មកធ្វើសកម្មភាពជិះដេញបុុកម៉ូតូនិចពណ៌សលាយខ្មៅ ដែលជិះដោយបុរសម្នាក់បណ្ដាលឲ្យដួល រួចធ្វើជាឆែកឆែរកថ្នាំញៀននិងហៅទៅកន្លែងស្ងាត់បានដកកាំភ្លើងខ្លីផ្ជុងប្លន់យកម៉ូតូបានសម្រេច ហើយនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំនុចមុខវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះខាងលើមានឈ្មោះ សុខ ឡេងអាយុ១៩ឆ្នាំ មុខរបបកម្មកររោងចក្រ ស្នាក់នៅភូមិបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូនិចពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH- 4337បានជិះចេញពីបែកចានគោលបំណងទៅទិញម្ជូនៅម្ដុំលក់សាច់ក្រក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ខណះមកដល់ចំនុចកើតហេតុខាងស្រាប់តែលេចជនសង្ស័យពីរនាក់ជិះម៉ូតូឌ្រីមសង់០១៨មួយគ្រឿងមិនចាំស្លាកលេខតាមមកពីក្រោយ ហើយបានធ្វើកម្មភាពជិះដេញឃាត់ឲ្យឈប់ តែរូបគាត់មិនហ៊ានឈប់កន្លែងងងឹតទេព្យាយាមបើកមកកន្លែង ភ្លឺដែលមានមនុស្ស ស្រាប់ជនសង្ស័យទាំង២នាក់នោះបានបំបុកម៉ូតូរបស់គាត់ឲ្យដួល រួចធ្វើជាឆែកឆែរកគ្រឿងញៀនតែរូបគាត់គ្មានគ្រឿងញៀននោះទេ ហើយជនសង្ស័យទាំងបីរនាក់នោះបានបង្ខំរូបគាត់ឲ្យឡើងម៉ូតូយកទៅខណ្ឌ ហើយរូបគាត់ក៌ព្រមឡើងម៉ូតូព្រោះគាត់គ្មានគ្រឿងញៀនហើយកគ្មានខុសអ្វីដែរ ក៏សុខចិត្តឡើងម៉ូតូទៅជាមួយ ខណះជិះបានបន្តិចដល់កន្លែងស្ងាត់ ពួកគេក៏ឲ្យជនរងគ្រោះចុះ រួចដកកាំភ្លើងខ្លីផ្ជុងក្បាលគំរាមបាញ់ រួចយកម៉ូតូជិះគេចខ្លួន​បាត់ស្រមោល​តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ និងស្រាវជ្រាវរកម៉ូតូរបស់ខ្លួនវិញ៕