កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញកន្លងទៅថ្មីៗនេះ មានគណនេយ្យហ្វេសប៊ុក Kim Heng រៀបរាប់ពីការឈឺចាប់បន្ទាប់ពីឪពុកត្រូវចោរចាក់.កប្លន់យកម៉ូតូបណ្ដាលឲ្យគាត់រស់នៅយ៉ាងវេទនា ចំណែកចោរជាប់គុកត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ។

គាត់សរសេររៀបរាប់ថា៖ «ប៉ាញុមចោភ្លន់យកម៉ូតូអា កចាក់ក រស់ពិបាកជាងស្លាប់ទៅទៀតហើយបាក់ដៃរម្ខាងទៀតចាប់វាបានត្រឹមតែដាក់គុក12ឆ្នាំគ្មានបានរបស់ មកវិញហើយ ហើយក៏គ្មានសំណងដែល ច្បាប់ស្រុកខ្មែរចិងមែន

បើសិនជាប៉ាញុមស្លាប់តើដាក់ទោសវារបៀបមិចវិញ វាគ្រាន់តែជាប់គុក12ឆ្នាំតែប៉ុណ្ណឹង ចំណែកប៉ាញុមគឺពិកាអស់មួុយជីវិតរាល់ថ្ងៃដកដង្ហើមតាមបំពង់ធុយោ
អាយុតិ្តធម៌ចំរាប់ប៉ាញុមណាស់ នោះហើយជីវិតនាក់រត់ម៉ូតូឌុប មកពី ជីវភាពក្រីក្រ មើលស្ថានភាពគ្រួុសារញុមពេលនេះគឺលំបាក ដោយសាតែចោករណីភ្លន់សម្លាប់ តើគួុរតែមានច្បាប់ថ្មីអត់សម្រាប់ករណីមួុយនេះយល់យ៉ាងណាដែបងប្អូនអុំពូមីង

ទោះបីរឿងកើតឡើងវាយូ តែវាជាករណីសម្លាប់បើញុមមិននិយាយតើបងប្អូនទាំងអស់ដឹងអត់បើនិយាយប្រកដជាមានផលបះពាល់ តែញុមវាឈឺចាប់ពេកបើ ញុមនិយាយទៅខុសចាប់ញុមទៅ» ៕

ប្រភព៖ ហ្វេសប៊ុក Kim Heng