ជួយស៊ែរជួយគាត់ផង! អាណិតណាស់ កាយសម្បទាមិនគ្រប់លក្ខណៈ បានឆាតសុំបងស្រីចិត្តធម៌ម្នាក់ ដោយចង់បានការងារ គ្រាន់ចិញ្ចឹមក្រពះ...
សីហា
-

កាលពីថ្មីៗនេះ មហាជនមានការអាណិតអាសូរដល់ បុរសម្នាក់មានកាយសម្បទាមិនគ្រប់លក្ខណៈមកសុំការងារធ្វើ គ្នាប្រាប់ថាបងខ្ញុំចង់រស់។ ខ្ញុំព្យាយាមសួរគាត់ពីអ្វីដែលគាត់អាចធ្វើបានតែពិបាកណាស់ គាត់ពិបាកនិយាយពិបាកសរសេរដោយកាយសម្បទានមិនអំណោយផល ចុងក្រោយបានត្រឹមជូនលុយគាត់បន្តិចបន្តួចនិងរកម៉ូតូឌុបជូនគាត់ត្រលប់ទៅវិញ។​ តែរឿងមួយដ៏គួរអោយខ្លោចចិត្តទៀតនោះគឺម៉ូតូឌុបមិនព្រមឌុបគាត់ ទេដោយសារឃើញគាត់ពិការឬអាចយល់ច្រឡំថាគាត់វិកលចរឹតតែតាមពិតគាត់មានសតិស្មារតីល្អទេ សូមបងប្អូនកុំរើសអើងគ្នាអីគ្មានអ្នកណាចង់កើតមកបែបនេះទេគួរជួយលើកទឹកចិត្តគាត់ដែលលំបាកយ៉ាងនេះហើយនៅតែចង់រស់ខ្ញុំបានសុំលេខទូរស័ព្ទអាណាព្យាបាលគាត់ដើម្បីរកវិធីជួយបន្ត។

ក្រោយពីហេតុការណ៍នេះបានកើតឡើង បុរសម្នាក់នៅតែស្វែងរកការងារធ្វើ ហើយក៏បានទាក់ទងទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Ry Nuon ៖ ខ្ញុំAdd ទៅគាត់ភ្លាម គាត់ទទួលភ្លាម ម៉ោង 12យប់ហេីយអាណិតណាស់កាយសម្បទានមិនគ្រប់គ្រាន់ ដេីរសុំការងារគេមិនទទួល ប្រាប់គេថាខ្ញុំចង់រស់?។

បងកំពុងគិតថាហ្នឹងជួយអូនរបៀបណា បងយល់ពីអូនណាស់ បងស្គាល់ភាពក្រលំបាកណាស់អូន ជាពិសេស ចុងក្រោយឃើញបែបនេះភ្លាម មហាជនជាច្រើនបានបង្ហាញអារម្មណ៍អាណិតអាសូរ ហើយក៏មានអ្នកធ្លាប់យុវជនកម្សត់ម្នាក់នេះបានរៀបរាប់ថា:

គាត់​ធ្លាប់រៀន​ជាមួយ​ខ្ញុំ​ គាត់​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លេង​សើច​ច្រើន​ហើយ​ក៏​គិត​ច្រើន​ដូច​គ្នា​។ ឃើញ​គាត់​ចឹង​មែន​តែ​ខាង​ Edit រូប​អី​កុំ​ជោរ ម៉ា​អេម​ម៉ង​វាយ​អក្សរ​កាត់​ត​រូប​អី​ត្រង់​ភ្លឹង​។ ដល់​ពេលគ្រូ​សួរ​ថា​ចង់​ធ្វើ​ខាង​អី​គាត់​ថា​ចង់​រៀន​ IT តែ​កាយ​សម្បទា​គាត់​ចឹង​ខ្លាច​គ្មាន​អ្នក​ណា​ទទួល​ទើបគាត់​រក​ជំនួយ​បែប​នេះ​តែ​គាត់​តស៊ូ​ណាស់។ ចឹង​អ្នក​ណា​អាច​ជួយ​បាន​ក៏​ជួយ​គាត់​ផង​ទៅ​ អាណិត​គាត់​។