ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រីជំនាញបានអះអាងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ មានស្ថានភាពបត់បែន បែកខ្នែងដូចអន្ទង់អាំង នឹងមានប្រវែងសរុប៤៧,៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង មានទទឹងតួផ្លូវសរុប២៥ម៉ែត្រ តម្លៃសរុប២៥៩លានដុល្លារអាមេរិក គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

ផ្លូវក្រវាត់ទីក្រុងទី៣នេះ រត់កាត់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងបញ្ចប់នៅផ្លូវជាតិលេខ១។ មន្ត្រីដដែលបានឲ្យដឹងទៀតថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ធនាគារ នីហរ័ណ អាហរ័ណចិន បានយល់ព្រមផ្តល់ឥណទានសម្បទាន ក្នុងរង្វង់ទឹកទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងសាងសង់ឆាប់ៗនេះហើយ ៕
