ពិតជាកម្រមានណាស់ តោះស៊ែរឲ្យម្ចាស់លុយបានដឹងផង...ទិញកាតទូរស័ព្ទ ១០ដុល្លារ តែអោយ១០០ដុល្លារ ក៏មិនបានចាំអាប់លុយ ក៏ជិះចេញទៅបាត់ សង្ស័យតែភ្លេច ...ម្ចាស់គណនីហ្វេសប៊ុកប្រកាសរកម្ចាស់ ដើម្បីមកទទួលប្រាក់អាប់វិញ
-

ពិតជាកម្រមានណាស់! នារីដ៏ស្រស់ស្អាតម្នាក់ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ ដោយសង្ឃឹមថាពេលបងប្រុសបានឃើញសារមួយនេះហើយ បងប្រុសនិងធ្វើការឆ្លើយតបតាមរយៈហ្វេសប៊ុក ឬក៏បងប្រុសអញ្ជើញទៅមកយកវិញជាក់ជាមិនខាន។


ម្ចាស់គណនីហ្វេសប៊ុករូបនោះមានឈ្មោះថា ចែ នាង​បានរៀបរាប់ថា "ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ មានបងប្រុសម្នាក់ធ្វើដំណើរពីស្វាយរៀងទៅភ្នំពេញបានឈប់ទិញកាតទូរសព្ទ័ខ្ញុំចំនួន10$គាត់អោយលុយខ្ញុំចំនួន100$តែគាត់មិនបាននៅចាំអាប់លុយដែលនៅសល់90$នោះទេប្រហែលគាត់ច្រឡំថាលុយ10$ហើយបើសិនជាបងប្រុសបានឃើញអាចមកយកលុយវិញបាន"។


ក្រោយពីធ្វើការបង្ហោះសារនេះភ្លាមក៏មានបងប្អូនខ្មែរយើងជាច្រើនបានចូលមកខមិន "សូមពិនិត្យមើលលុយផង ឥឡូវសំបូរលុយក្លែងក្លាយណាស់"។ និងមានមនុស្សជាច្រើនសរសើរពីទឹកចិត្តរបស់ប្អូនស្រី។


ចុះចំពោះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ?


ប្រភព៖ ចែ នាង