មួយរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណថា ហាក់ស្ងប់ស្ងាត់ពីសកម្មភាពនយោបាយ ប៉ុន្តែមមាញឹកនឹងការផ្តល់អាហារូបករដល់សិស្សានុសិស្សក្រីក្រ ហើយថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានផ្តល់ផ្តល់មូលនិធិ 8000$/១ឆ្នាំ សម្រាប់ផ្តល់ជូនសារព័ត៌មានOnline។

តាមរយៈហ្វេសប៊ុកផ្លូវការចុះផ្សាយកាលពីថ្ងៃទី២១ ខែតុលា មិ្សលមិញ បានឱ្យដឹងថាៈ នាងខ្ញុំ (កញ្ញា ធី សុវណ្ណថា) សម្រេចផ្តល់មូលនិធិ 8000$/១ឆ្នាំ សម្រាប់ផ្តល់ជូនសារព័ត៌មានOnline ២០ស្ថាប័ន ដោយក្នុង ១ស្ថាប័ន 400$/ឆ្នាំ ដើម្បីឲ្យជួយផ្សព្វផ្សាយពីព័ត៌មាន សិល្ប: វប្បធម៌ខ្មែរឬប្រវត្តិសាស្ត្រខ្មែរ។ ប្រសិនបើអ្នកសារព័ត៌មានដែលគាំទ្រ ចង់បានមូលនិធិនេះសូមទំនាក់ទំនង 093 208 222, 093 209 222៕
គួររំលឹកថា កាលពីថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានសម្រេចផ្តល់ ៤០ម៉ឺនដុល្លារ ជាប្រាក់កម្ចី ដោយគ្មានការប្រាក់ គ្មានវត្ថុបញ្ចាំជូនសម្រាប់សិស្សក្រីក្រ ៥០០នាក់ ដែលចង់មករៀនបន្តនៅសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ។ សិស្សអាចខ្ចីប្រាក់បាន 800$/១នាក់ រយពេល៤ឆ្នាំ ហើយនឹងត្រូវសងប្រាក់វិញ នៅពេលមានការងារសម្រាប់ ៣មហាវិទ្យាល័យ២០០នាក់ មហាវិទ្យាល័យភាសាអង់គ្លេស ២០០នាក់ មហាវិទ្យាល័យ គ្រប់គ្រង គណនេយ្យ ទីផ្សារ១០០នាក់ មហាវិទ្យាល័យសុខាភិបាល គិលានុប្បដ្ឋាក, ឆ្មប។










ប្រភពៈ Sovantha Thy