កាន់តែជ្រៅហើយ! ពិតជាប្លែកបុរសជនជាតិខ្មែរ រៀបការជាមួយប្រុសដូចគ្នាតែខុសជាតិសាសន៍...
-

រូបថតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹកបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបាន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារគូជីវិតថ្មីថ្មោងនោះជាប្រុសដូចគ្នា។ រូបភាពទាំងនេះបង្ហោះឡើងដោយFacebook មួយឈ្មោះ Mr. Sun ដោយសរសេរអមយ៉ាងខ្លីថា “ពិធីផ្ទឹមចងដៃព្រឹកនេះ”។

តាមរូបភាពបង្ហាញថាបុរសម្នាក់ជាជនជាតិខ្មែរឯម្នាក់ទៀតគឺជនបរទេសដោយមានអ្នកកំដរជា ប្រុស ទាំងអស់និងពិធីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នៅមិនទាន់អាចបញ្ជាក់បានទេថាតើពិធីរៀប អាពាហ៍ពិពាហ៍ដ៏ចម្លែកនេះស្ថិតនៅខេត្តណា។

យ៉ាងណាក្ដីតាមច្បាប់អាពាហ៍ពិពាហ៍ និង គ្រួសាររបស់កម្ពុជាមិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទ ដូចគ្នាឡើយដូចនេះពួកគេអាចរៀបការបានតាមប្រពៃណីតែមិនអាចចុះអេតាស៊ីវិលបានទេ៕