ពីមុនគេហៅប្រុសកំហូច អីឡូវគេហៅមេឧក្រិដ្ឋជន ! ឈឿង ហ៊ុន ហៅ​ (ឈឿង ស័ក្ក) កំពុងទទួលបានការចាប់អារមណ៍...
-

ឧត្តរមានជ័យ​ : ​សមត្ថកិច្ចស្រុកអន្លង់វែងស្ទាក់ចាប់រថយន្ដដឹកឈេីម៉ាកកាមរីពណ៌ស្លែ មួយគ្រឿងដែលផ្ទុកឈើប្រណិតប្រភេទនាងនួន  នៅចំណុចភូមិអូរស្វាយ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

នេះបើយោងតាមការរៀបរាប់របស់សមត្ថកិច្ចបានអោយដឹងថារថយន្ដដែលបង្រ្កាបបាននេះ ម្ចាស់ឈ្មោះឈឿង ហ៊ុន ហៅ( ឈឿង ស័ក្ក) ដែលកំពុងដឹកឈេីចេញពីតំបន់៧០២ អូស្មាច់ បំរុងយកទៅស្តុបទុកនៅផ្ទះឈ្មោះ ណែម  និងបន្តដឹកចេញទៅប្រទេសវៀតណាម។ ដោយភ្លាមៗនេាះតែកុងរថយន្ដរត់គេចខ្លួនបាត់ស្រមោល ក៏លេចមុខលោកធំប្រចាំខេត្តឧត្ដរមានជ័យ មួយរូបចេញមុខសម្រួលសុំដោះលែងរថយន្ដ តែមិនបានសម្រេច៕

 បច្ចុប្បន្នរថយន្តនិងឈេីប្រណិតប្រភេទនាងនួួនតំលៃ​ ២៥០០$ ត្រូវសមត្ថកិច្ចយកមករក្សារទុកនៅរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង៕






ដោយឡែកកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨កន្លងទៅ មាននារីវ័យក្មេងស្រស់ស្អាត​ម្នាក់ បានសម្រេច​ចិត្ត​ទម្លាយវីដេអូ​ឃ្លី​ប ដើម្បីបកអាក្រាតមុខមាត់​ពិត និង​ចរិត​បោក​ប្រាស់  របស់​បុរស​កំហូច​ម្នា​ក់​ដែលមាន​ប្រពន្ធ​កូន​រួចទៅហើយ បន្ទាប់ពី​បុរស​រូបនេះ​បាន​ចូលមក​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​នាង ហើយ​ប្រើល្បិច​គ្រប់បែបយ៉ាង ដើម្បី​បំផ្លាញ​ភាព​ក្រមុំ​បរិសុទ្ធ និង​កិត្តិយស​របស់​នាង​គ្មាន​ក្តី​អាសូរ ។​

នេះបេីតាមប្រភពម្ចាស់គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មេាះថា Re Ya បាន​ទម្លាយ​អត្តសញ្ញាណ​ប្រុស​ព្រាន​ជា​ប្តី​គេ​ដែលបោក​ប្រាស់រូបនាង​​ថា" បុរស​ម្នាក់​នោះ​មានឈ្មោះ ឈឿង ហ៊ុន មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តែ​អ្នករស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គេ​ហៅថា ឈឿង ស័​ក្ត "។​​ បងប្អូនចង់ដឹងរឿងរ៉ាវយ៉ាងណានេាះសូមស្ដាប់ការបកស្រាយក្នុងវីដេអូខាងក្រោម​ :