រថយន្តលុចស៊ីសRX400ប្រលះរបងដីឡូមួយកន្លែងរងការខូចខាតនៅខេត្តកណ្ដាល
ណារ៉ា
-


កណ្ដាល ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តទំនើបមួយគ្រឿងបោះពួយយ៉ាងលឿងបានជ្រុលទៅបុកទំលុះរបងដីឡូមួយកន្លែងរងការខូចយ៉ាងដំណំរថយន្តខ្ទេចផ្នែកខាងមុខលែងរួចអ្នកបើករបរបួសស្រាល។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោងប្រមាណជាង១ និង៥០នាទី យប់រំលងអធ្រាតឈានចូលយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវជាតិលេខ២ក្នុងភូមិព្រែកហូលខាងលិចឃុំព្រែកហូរក្រុងតាខ្មៅខេត្តកណ្ដាល។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកលុចស៊ីសRX400 ព​ណ៌ស្ករបានដោះស្លាកលេខចេញធ្វើដំ ណើរពីជើងទៅត្បូងក្នុងល្បឿនដូចហោះខណះមកដល់ចំនុចកើតហេតុខាងលើដោយផ្លូវកោងផងនោះបួងចង្កូតមិនទាន់ជ្រុលទៅបុករបងដីឡូពេញទំហឹងបណ្ដាលទំលុះទៅម្ខាងក្បាលរថយន្តរងការខូតខាតបាក់រាយប៉ាយពេញផ្លូវរថយន្តរងខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុងនិងអ្នកបើកបររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានបានមកដល់ចំនុចទីតាំងកន្លែងកើតហេតុទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្ករទៅស្នងការដ្ឋានខេត្តកណ្ដាលរងចាំអោយម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។