ពួកបងៗ!!! គ្មានជំពាក់នរណាមួយរៀល ចុះពីលើកង់៣ទាំងហ្វូន ឈរនោមមុខផ្ទះគេ យ៉ាងឥតសណ្តាប់ធ្នាប់.....(មានវីដេអូ)
-

កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូ ដែលបង្ហាញពីសកម្មភាពរបស់ពួកជនជាតិចិនមួយក្រុមបានជិះកង់៣មិនដឹងធ្វើដំណើរទៅណា ឬក៏ចេញពីកន្លែងកំសាន្តណាទេ បានចុះពីលើកង់៣ ហើយនាំគ្នាស្ទុះចុះទៅឈរនោមមុខផ្ទះគេយ៉ាងឥតសណ្តាប់ធ្នាប់ ដោយគ្មានខ្លាចក្រែងម្ចាស់ផ្ទះអ្វីបន្តិចទាល់តែសោះ។ 

យោងតាមគណនីហ្វេសបុកមានឈ្មោះថា Channy Khun ដែលជាម្ចាស់ផ្ទះ គាត់បានសរសេររៀបរាប់ថា "អ្វីៗមិនដូចពីមុនក្លាយជាទីក្រុង គ្មានសណ្ដាប់ធ្នាប់ទេ ដោយសាពួកអាចិនអស់នេះហើយ មើលចរិកវាទៅ ដូចអាណាធិបតេយ្យពេកហើយ"។ តាមរយៈខ្សែវីដេអូបានបញ្ជាក់យ៉ាងច្បាស់ ពេលវេលាកើតហេតុគឺនៅវេលាម៉ោង១០ៈ៣៤នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ៕

ប្រភពៈ Channy Khun