ដំណឹងល្អ! ជប៉ុន​នឹងជួយ ៣០​លាន​ដុល្លារ​ទៀត ដើម្បី​ដាក់​លូ និង​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ​ស្ទាក់​សំរាម
-

ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន​រៀបចំ​ពិធី​ដេញថ្លៃ​គ​ម្រោ​ង​ការពារ​ទឹក​ជំ​នន់ និង​កែ​លំអ​ប្រព័​ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំ​ពេញ ជំហាន​ទី​៤ នៅ​ទីក្រុង​តូ​ក្យូ ដោយ​មាន​ការចូលរួម​ពី​ពី​ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ ជា​តំណាង​ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

គ​ម្រោង​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លា​អាមេរិក ជា​ជំនួយ​ឥត​សំ​ណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​គ​ម្រោង​នៅ​ចុងខែ​វិ​ច្ឆិ​កា​ឆ្នាំ​២០១៨​ខាងមុខ ។​ ​គ​ម្រោង​ដែល​ត្រូវអនុវត្ត រួមមាន៖

១-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក ប្រវែង ៨.២​គម

២-​ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤.៤​គម

​៣-​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិ​វ​ឌ្ឍ​ន៍​កម្ពុជា CDC​

៤-​តម្លើង​របា​មេកា​និច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គន្លង់​១ ព្រះ​គន្លង់​២ និង​ផ្សារ​ចាស់

៥-​ផ្តល់រ​ថយ​ន្ត​បូម​ទឹកចល័​ត ចំនួន ២​គ្រឿង​។