ហឺុម...គ្រាន់តែចឹង ក៏ចង់បានដែរលោកចោល!!! បង្កាន់ដៃទន្លេសិប្បនិមិត្ត ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ត្រូវបានជនខិលខូចមួយចំនួន ដោះយកទៅលក់ អស់ប្រវែងប្រមាណ១១០ម៉ែត្រ
-

​ត្បូងឃ្មុំៈ កាល​ពីព្រឹក​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ​២០១៨​ បង្កាន់ដៃទន្លេសិប្បនិមិត្ត ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីសាលាខេត្តត្បូងឃ្មុំ។ ត្រូវបានជនខិលខូចមួយចំនួន ដោះយកទៅលក់ អស់ប្រវែងប្រមាណ១១០ម៉ែត្រ បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ វែកមុខជនល្មើស មកផ្ដន្ទាទោសតាមច្បាប់។ 

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា” ទោះបី​យ៉ាងណា​ នៅ​ថ្ងៃទី​២៦​ ខែ​តុលា​នេះ​ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​វែកមុខ​ជន​សង្ស័យ​ ដែល​ប្រព្រឹត្ត​អំពើ​ លួច​ទ្រព្យសម្បត្តិ​រដ្ឋនេះ​”។ តាមការពិនិត្យឃើញថា មានការបាត់បង់បង្កាន់ដៃ ប្រវែងប្រមាណ១១០ម៉ែត្រ និងកំពុងបើកការស្រាវជ្រាវ ស្វែងរកជនសង្ស័យ ដែលលួចគ្មានស្រណោះដៃ ទោះបីជារបស់រដ្ឋ របស់ប្រើប្រាស់រួម ក៏លួចដែរបែបនេះ។ បង្កាន់ដៃទន្លេសិប្បនិមិត្ត ជាទីកន្លែងមនោរម្យ មានប្រជាពលរដ្ឋ ទៅអង្គុយលេង ស្រូបខ្យល់អាកាស និងដើរហាត់ប្រាណ យ៉ាងកុះករជារៀងរាល់ថ្ងៃ​ ៕