ទុក្ខជាន់ទុក្ខ!!! រថយន្ត Tacoma មួយគ្រឿង បេីកបុកបង្កាន់ដៃ​ស្ពាន បណ្តាលឲ្យរងរបួសមនុស្ស ធ្ងន់ស្រាល៤នាក់ រួកក៏មានរថយន្តស្ទូចមកជួយស្ទូចរថយន្ត​ Tacoma ចេញ តែ....
-

កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចស្ពានភូមិឈូក ឃំុធ្លកវៀន។ យោងតាមរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងថា មានករណីរថយន្ត Tacoma ពាក់ស្លាកលេខ PP ,1Y- ៨៥៦៤ បេីកបុកបង្កាន់ដៃ​ និងបណ្តាលឲ្យធ្លាក់ពីលេីស្ពាន។ 

ក្រោយកេីតហេតុ ក៏មានរថយន្តស្ទូចមកជួយស្ទូចរថយន្ត​ Tacoma ចេញ តែត្រូវរយន្តស្ទូចនោះក្រឡាប់បណ្តាលឲ្យដងស្ទូចសង្កត់លេីរថយន្ត​ Tacoma នោះថែមទៀត។​ ករណីនេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ៤នាក់ ធ្ងន់២នាក់ និងស្រាល២នាក់ ជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅពេទ្យបង្អែកកំពង់ត្រឡាច។