អីយ៉ាបទថ្មីកំពុងតែល្បី នៅក្នុងប្រទេសថៃ ដែលមានចំណងជើង «ថ្ងូរហៅឈ្មោះបង» និងក៏កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ពីអ្នកបណ្តាញសង្គមអនឡាញ....(មានវីដេអូ)
-

អីយ៉ាបទថ្មីកំពុងតែល្បី នៅក្នុងប្រទេសថៃ ដែលមានចំណងជើង «ថ្ងូរហៅឈ្មោះបង» ពេលនេះកំពុងបង្កភាពចាប់អារម្មណ៍ថ្មីមួយ ដល់ស្រទាប់មហាជនថៃ និងអ្នកលេងហ្វេសប៊ុកឱ្យចុចចូលទស្សនា។ ក្នុងបទចំរៀងនេះ មានការបកស្រាយរួមគ្នារវាងតារាចម្រៀងស្រុកស្រែគឺលោក ស៊ី ច័ន្ទវីស៊ី និងនាង ផិយៈនៈផាណេបឆីដ ដែលយើងស្ដាប់បន្តិចមានបន្លឺសំឡេងថ្ងូរយ៉ាងស្រើបស្រាល។

ទន្ទឹមនឹងការចាប់់អារម្មណ៍បទចម្រៀងខាងលើនេះ ក៏ទទួលរងការរិះគន់យ៉ាងខ្លាំង ពីអ្នកបណ្តាញសង្គមអនឡាញ និងក្នុងនោះក៏មានការចេញមុខរិះគន់ ពីតំណាងសិល្បករជើងចាស់ថៃផងដែរ ដោយយល់ថាអត្ថន័យមួយចំនួនក្នុងបទចម្រៀង បានបង្ហាញឱ្យឃើញពីភាពមិនសមរម្យ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសីលធម៌សង្គម ៕