អស្ចារ្យណាស់! ព្រះសង្ឃទីបេបានសុគតអស់រយៈពេល ៧៥ឆ្នាំមកហើយ ប៉ុន្តែនៅមានកម្ដៅដូចមនុស្សធម្មតា...(មានវីដេអូ)
-


ពិតជាកម្របានជួបណាស់ ព្រះសង្ឃទីបេត៏មួយអង្គព្រះនាម Dashi Dorzho ដែលជាព្រះសង្ឃមួយអង្គបានសុគត់អស់រយៈពេលជាយូឆ្នាំណាស់មកហើយតែសាកសព្វនៅតែរក្សាបាននូវទម្រង់ដូចដើម ហើយនេះបង្កប់ទៅដោយអាថ៏កំបាំងជាច្រើនដែលមិនអាចស្រាយចម្ងល់ចេញ។

មុនពេលលោកសុគត់ព្រះអង្គ Dashi Dorzho គាត់បានផ្តាំប្រាប់សិស្សរបស់ខ្លួនថា សូមដាស់គាត់ឲ្យភ្ញាក់ម្តងទៀតផងនៅអំឡុងពេល ៥០ ឆ្នាំក្រោយ។ នៅពេលប្រាប់បែបនេះហើយគាត់ក៏បានសុគត់ដោយអង្គុយសម្មាធិធម៏បិទភ្នែក។ ហើយបន្ទាប់ពីគាត់សុគត់ទៅកូនសិស្សទាំងអស់របស់ព្រះអង្គ ក៏បាននាំគ្នាយកសព្វគាត់ទៅបញ្ចុះតាមប្រពៃណី ។

៥០ឆ្នាំក្រោយមក កូនសិស្សទាំងអស់របស់ព្រះអង្គ Dashi Dorzho មិនបានធ្វើតាមបណ្តាំរបស់ព្រះអង្គឡើយ ដោយសាតែសហភាពសូវៀត ហាមមិនឲ្យមានសាសនា ហើយសិស្សគុនទាំងអស់បានត្រឹមតែរងចាំច្បាប់អនុញ្ញាត។ រហូតមកដល់ឆ្នាំ២០០២ ពោកគឺ ៧៥ ទើបគេលើកព្រះសព្វរបស់ព្រះអង្គ Dashi Dorzho បានគាស់ដោយមេដឹកនាំពុទ្ធសាសនា រុស្សីមួយចំនួន ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន។

បន្ទាប់ពីបានលើកព្រះសព្វឡើង គឺថាសឹងតែមិនជឿនឹងភ្នែករបស់ពួកគេ ព្រោះសព្វមិនខូចខាតរលួយអ្វីឡើយ នៅសភាពដូចដើម ។ នេះបើគិតតាំងពីពេលបញ្ចុះមកដល់ឥឡូវអស់រយៈពេល ៧៥ឆ្នាំហើយ ប៉ន្តែសព្វនៅតែមានសភាពទនល្មើយ ក្តៅអ៊ុន ហើយរក្សារូបរាងសភាពអង្គុយនឹងផ្កល់ដ៏ដែលមិនរលិសរលួនឡើយ ហាក់បីដូចជាមនុស្សនៅមានជីវិត ។

មនុស្សម្នាបានលើកជាចម្ងល់ថាបើគិតពីអាយុគាត់មានអាយុ ១៥០ឆ្នាំហើយ តែបើគិតរយៈពេលស្លាប់វិញគឺអស់កាល់៧៥ឆ្នាំហើយ តែនៅរក្សារូបរាងមុខមាត់ដូចដើមដ៏ដែល ហើយជារឿងធ្វើឲ្យពួកគេគាំងនិយាយលែងចេញតែម្តង។ 

បន្ទាប់មកសព្វរបស់ព្រះសង្ឃ Dashi Dorzho ត្រូវបានរក្សាទុកក្នុងទូកញ្ចក់ ដើម្បីឲ្យប្រជាជននៅទីនោះធ្វើការគោរពបូជា។ នៅក្នុងអំឡុងឆ្នាំ២០១៦ មានការមេរ៉ាថតបានរូបភាពមួយថាព្រះអង្គ Dashi Dorzho តែងតែមានចលនានៅក្នុងពេលរាត្រីកាត់កាមេរ៉ានៅក្នុងព្រះវិហារជាញឹកញាយ ហើយក៏មានអ្នកខ្លះជឿហើយអ្នកខ្លះទៀតមិនជឿ ដោយសាតែវាជាពាក្យចាមរាមមួយ តែចំពោះរឿងរបស់ព្រះសង្ឃ Dashi Dorzho នៅតែជារឿងអាថ៏កំបាំងដែលមិនអាចរកចម្លើយឃើញ។

សូមទស្សនាវីដេអូខាងក្រោម៖