ភ្នំពេញ ៖ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានស្រ្តី វ័យក្រោម២០ឆ្នាំម្នាក់ បានយកទារកទើបនឹងកើតបាន៥ថ្ងៃ ទៅផ្ញើរនឹងស្រ្តីម្នាក់ជាអ្នកដើររកទិញម្ហូប បែរម្តាយទារកខាងលើគេចខ្លួនបាត់ អស់រយៈពេល១ម៉ោងចាំបាត់ៗ ទើបឆោឡោបង្កឲ្យភ្ញាក់ផ្អើល ដែលហេតុការណ៍នេះបានកើតឡើង នៅមុខរោងចក្របឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានអះអាងថា មុនភ្ញាក់ផ្អើល ស្រ្តីវ័យក្មេង មានអាយុក្រោម២០ឆ្នាំ បានពកូនទើបកើត មកចូលកន្លែង លក់ដូរ មុខរោងចក្របឺរី ហើយមិនដឹងថា យ៉ាងដូចម្តេច ឬមានបញ្ហាអ្វី បែជាយកទារកដែលទើបនឹងកើត ទៅផ្ញើរស្រ្តីម្នាក់ ក្នុងដើររកទិញម្ហូប ឲ្យជួយព មើល គ្រាប់ប្រាប់ថាទៅរកទិញមួកមួយភ្លែត បែជាគេចខ្លួនបាត់រហូត ។

តាមស្រ្តីឈ្មោះ ឱម ពៅ អាយុ៣៨ឆ្នាំ មានប្តីឈ្មោះ ឡូយ ភួន អាយុ៣៧ មុខរបររត់ឌុប បានឲ្យដឹងថា គាត់ទើបកូនខ្ចីលើកទីមួយ បាន១៧ថ្ងៃហើយ បានកូនស្រី ហើយមុនកើតហេតុ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ គាត់បានមករកទិញម្ហូប ខណៈដែលដើរមកដល់កន្លែងលក់ត្រី ក៏ជួបស្រ្តីវ័យក្មេងម្នាក់ អាយុ១៧-១៨ឆ្នាំតែប៉ុណ្ណោះ ព បីកូន មកនិយាយពឹងឲ្យជួយ បីកូនឲ្យគាត់បន្តិច ស្រ្តីវ័យក្មេងរូបនោះក៏បានបញ្ជាក់ដែរ គាត់ទើបសម្រាលកូនបាន៥ថ្ងៃទេ គាត់ទៅរកទិញមួកមួយភ្លែតទេ គ្រាន់តែហុចទារកខាងលើឲ្យជួយបីហើយ ក៏ដើរទៅបាត់ ដោយដោយថា ម្តាយក្មេងទៅរកទិញមួយ ហើយស្រ្តីដូចគ្នាចេះយកអសារគ្នា កូនខ្ចីដូចគ្នា មានទាំងសម្ភារៈ កំប៉ុងទឹកដោះគោផង មួយថង់ដៃយួរ សុខចិត្តទៅអង្គុយបីកូនតូច មើលជូនស្រ្តីវ័យក្មេង លើគ្រែ លក់ដូរដែលទំនេរ ក្បែរនោះ ដោយចាំបាត់ៗ អស់រយៈពេល១ម៉ោងទៅហើយ នៅម៉ោង៦គត់ មិនឃើញម្តាយទារករូបនេះវិលមកយកកូនវិញសោះ មិនអស់ចិត្ត ដើរទៅអើតមើលកន្លែងលក់មួក តែមិនឃើញ ទើបនាំគ្នាឆោឡោ ផ្អើលទាំងសន្តិសុខ ទាំងប៉ូលីសមូលដ្ឋានចុះទៅសាកសួរដល់កន្លែងកើតហេតុ ក៏រកម្តាយក្មេងមិនឃើញ មិនដឹងថា មានចេតនាយកមកបន្លំលេស ផ្លុងចោល ឬយ៉ាងណា ។

ចេះតែចាំយូរទៅៗ ស្រ្តីរូបនោះក៏បានប្រាប់ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានប្រាប់ថា ឲ្យស្រ្តីទទួលបញ្ញើទារករូបនេះជួយបីបាច់រក្សាជាបណ្តោះអាសន្ន ជៀសវាងម្តាយក្មេងវិលវិញ កើតមានបញ្ហាចោទប្រកាន់ដោយប្រការណាមួយ ៕



ដោយ៖ ភត្ត្រា