ព័ត៍មានបន្ថែម!!! ពេលនេះរកឃើញសាកសព៦នាក់ ត្រូវបានស្រង់ចេញពីទឹក ក្រោយយន្តហោះផ្ទុកមនុស្ស១៨៩នាក់ ធ្លាក់ចូលទឹកសមុទ្រ នៅឥណ្ឌូណេស៊ី..
-

ទីក្រុងហ្សាការតាៈ ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពមនុស្សចំនួន៦នាក់ ចេញពីទឹកសមុទ្រ កន្លែងដែលយន្តហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ីមួយគ្រឿងបានធ្លាក់ នៅជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ ក្រោយហោះឡើង បាន១៣នាទី។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅ ធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោម កោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ២នាក់, ពីឡុត ២នាក់ និងក្រុមសហសេវិក ៦នាក់ផ្សេងទៀត ៕