យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកសំរោង ចុះឃាត់ខ្លួនតាមពាក្យបណ្តឹង ពីឪពុកម្តាយក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ពីបទរំលោភសពសន្ថវៈ
-

តាកែវៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ មានឈ្មោះ ណុប វុត្ថា ហៅកប ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ត្រូវបានសមត្ថកិច្ចស្រុកសំរោងចុះឃាត់ខ្លួនតាមពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ មានឈ្មោះ ឆុំ ស្រីកា អាយុ១៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ដែលប្រព្រឹត្តកាលពីអំឡុងចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០១៨។ ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកសំរោង បានចុះឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនឡើងសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់ ៕