ភ្នំពេញ៖ ស្ថិតនៅក្នុងទឹកមុខក្រៀមក្រំ ហាក់មានកង្វល់ជាប់ខ្លួន ព្រោះតែជំងឺបៀតបៀន ត្រូវទៅពិនិត្យជំងឺជាប់ជាប្រចាំនោះ ។ តារាកំប្លែងជើងចាស់តាចេក ក៏បានរៀបរាប់សារយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមថា "មកពិនត្យសុខភាពនៅពេទ្យហើយក៏មិនចង់និយាយអីដែរតែទ្រាំមិនបាន ក៏និយាម្ដងទៀតចុះហេតុអីក៏បងប្អូននៅតែថាអោយខ្ញុំរហូតជាអ្នកមានឡានសារីទំនើបមានផ្ទះក្បឿងបីខ្នង មិនមែនជាអ្នកក្រឡេើយពីព្រោះគេឃើញមានអ្នកបង្ហោះពីរឿងនេះថាតាចេកជាអ្នកមាន។
តារាកំប្លែងរូបនេះក៏បានរៀបរាប់បន្តទៀតថា ទី១ខ្ញុំសួរបងប្អូនថាតើអ្នកណាមិនចង់មានតើមានអ្នកមានណាសុខចិត្តមកលក់តាមចញ្ចើមថ្នល់លំបាកវេទនាចឹងនោះ សូម្បីអ្នកក្រលក់ដីបានក៏គេទិញឡានធ្វើផ្ទះថ្មនៅកុំអោយលំបាកដែរបើខ្ញុំមានដូចគេថានោះប្រហែលជារកសេចក្ដីសុខ មិនតសូលំបាកហាលខ្យល់ហាលភ្លៀងចឹងទេពីព្រោះអាយុ ៦៤ឆ្នាំហេីយនណាក៏ចង់ស្រណុកមុនងាប់ដែរបើគេថាខ្ញុំមានទៅសួរអ្នកនុងទៅពីព្រោះគេដឹងច្បាស់ជាងខ្ញុំ។ ខ្ញុំមិនខឹងទេសូមអោយមានតាមគេថាចុះបើលោកនេះមានទេវតានឹងវត្ថុសាកសិទ្ធមែន។

លោកក៏បានបន្ថែមទៀតថា "ខ្ញុំគ្រាន់តែប្រាប់សព្វថ្ងៃដំបូលសាំងសីរហែកធ្លុះពេលភ្លៀងលិចសឹងគ្រប់កន្លែងដាច់ចិត្តខ្ចីលុយពីធនាគាធ្វើតាកគ្របពីលើគ្រាន់តែល្អមើលទេតែក៏មិនស្រួលប៉ុន្មានដែរ។ ខ្ញុំសូមអភ័យទោសជាមុនពីព្រោះអ្នកមិនមែនជាខ្ញុំចង់ថាយ៉ាងម៉េចក៏ចេះតែថាបានដែរហើយក៏មានពាក្យខ្លះមិនពេញចិត្តសូមបងប្អូនអធ្យាស្រយ័ផង"។









ប្រភព៖ ចៅ ចេក