ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ផ្ទេរតំណែង ប្រធាន-អនុប្រធាន តុលាការនិង​ចៅក្រម នៅ​ទូទាំងប្រទេស...
-

ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​មួយ ផ្ទេរតំណែង ប្រធាន អនុប្រធានតុលាការ និង​ចៅក្រម ចំនួន៤៣រូប នៅ​ទូទាំងប្រទេស​កម្ពុជា។

ប្រធាន អនុប្រធាន និង​ចៅក្រម ដែល​ត្រូវបាន​ផ្ទេរ​នោះ រួមមាន ប្រធាន​សាលាដំបូង​រាជធានី-ខេត្ត ចំនួន៦ អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​មួយរូប ផ្ទេរទៅ​អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ និង​ចៅក្រម​ចំនួន៣៦រូប ៕ ខាងក្រោម​នេះ​ជា​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រៈ