មហាសោដនាកម្មនេះ ដ៏គួរឲ្យសង្វែគខ្លាំងណាស់ ដោយបងប្អូនប្រុសស្រីចំនួនបីនាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័មនោះ។ នៅក្នុងហេតុការណ៍នេះ បានធ្វើឲ្យមហាជនជាច្រើន ស្ទើរតែស្រក់ទឹក ព្រោះតែអាណិតក្មេង ដែលលង់ទឹកស្លាប់នោះ។ ដែលហេតុការណ៍នេះបានកើតឡើង នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ក្មេងៗបានស្លាប់ទៅអស់ហើយ នៅឡើយតែម្តាយឪពុក កំពុងតែស្រែកយំ រកកូនស្ទើរតែបាត់បង់ស្មារតីម្តងៗហើយ។ ឪពុកម្តាយឯណាមិនយំ ឪពុកម្តាយឯណាមិនស្រក់ទឹកភ្នែក ឪពុកម្តាយឯណាមិនឈឺចិត្ត ដោយមានកូនបីនាក់ តែត្រូវបានស្លាប់ទាំងបីនាក់តែម្តង នរណាខ្លះយល់ពីអារម្មរណ៍មួយនេះ គ្រាន់តែយើងជាអ្នកដ៍ទៃ ក៍មានអារម្មណ៍ឈឺចាប់ជំនួសពួកគាត់ដែរ ចុះទំរាំតែពួកគាត់វិញទៅជាយ៉ាងណា មានអារម្មណ៍ថាឯកកោរយ៉ាងណាទៅ។

បើយោងតាមគណនីហ្វេសប៊ុកមួយបានបង្ហោះវិដេអូយ៉ាងខ្លោចផ្សារ ថា"មហាសង្វេគខ្លាំងណាស់ព្រោះតែការស្រលាញ់កូនដែលស្លាប់ទាំង៣នាក់ឱពុកនិងម្តាយបាត់បង់សតិដូចជាមនុស្សឆ្កួុតអស់ហើយ.30.10.2018(កូនលង់ទឹកស្លាប់)៚បើមានជាតិក្រោយទៀត ម៉ែពុកសូមប្រាថ្នាជួុបកូនគ្រប់ៗជាតិ៚"។










មានវិដេអូ៖