ភ្នំពេញ ៖ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ បុរសជនជាតិអ៊ីស្រាអ៊ែលម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើហិង្សា និងបង្ហោះរូបអាសអាភាសរបស់នារីរងគ្រោះជាសង្សារ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការដោះលែងវិញហើយ នៅល្ងាចថ្ងៃដដែល ។
.jpg?1541050412)
ប្រភពបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Tom Steinmets ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរជាពាណិជ្ជករចេញ-ចូលរកស៊ីនៅស្រុកខ្មែរ ។ ចំណែកជនរងគ្រោះក្នុងសំណុំរឿងនេះ ឈ្មោះ ញឹម សុខឡេង ភេទស្រី អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ ។
.jpg?1541050417)
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងចូលសមត្ថកិច្ចបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ នាងបានស្គាល់ឈ្មោះ Tom Steinmets តាមរយៈការលេងហ្វេសប៊ុក ។ លុះដល់ថ្ងៃទី១៧ វិច្ឆិកា ២០១៧ អ្នកទាំងពីរបានជួបគ្នា និងស្មោះស្ម័គ្រស្រឡាញ់គ្នាព្រមព្រៀង រស់នៅជាមួយគ្នាជាប្តី-ប្រពន្ធ តែមិនបានរៀបការនោះទេ ។
ពេលបញ្ចូលជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ នារីរងគ្រោះ ក៏បានធ្វើសន្និសីទកាសែតមួយ នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ដើម្បីអំពាវនាវរកយុត្តិធម៌ ដែលខ្លួនបានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់បុរសអ៊ីស្រាអ៊ែលជាសង្សារ ។
ដោយឡែកបន្ទាប់ពីមានការភ្ញាក់ផ្អើលក្រោយតុលាបានដោះលែងនៅជនបរទេសម្នាក់ ដែលបានចែកចាយនៅវិដេអូ នឹងរូបភាពអាសអាភាសអតីតសង្សារ ដែលមានឈ្មោះថា ញឹម សុខឡេង។ ជាពិសេសកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ តាមរយៈគណនីហ្វេសប៊ុក Nhoem Sokleng (ញឹម សុខឡេង) ក៏បានធ្វើការឡាយវីដេអូមួយធ្វើការបកស្រាយជុំវិញរឿងនេះផងដែរ។ ក្នុងនោះបើតាមព័ត៌មានចុងក្រោយ គឺឈ្មោះ Tom Steinmets បានធ្វើការសុំទោសនាង ជា សាធារណៈរួចរាលផងដែរ។ ចង់ជ្រាបកាន់តែច្បាស់ថាយ៉ាងសូមទស្សនាវិដេអូទាំងស្រុងនូវខាងក្រោម៖
ទស្សនាវីដេអូខាងក្រោម៖
.jpg?1541050439)
.jpg?1541050439)
.jpg?1541050439)
.jpg?1541050440)