បាត់ដំបងៈ កាលពីវេលាម៉ោង១០ៈ២០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រត្តិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ទេព ភាឡី ហៅលិញ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក iphone6 ពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះឈ្មោះ COLINE BACHELIER ភេទស្រី អាយុ ២៥ឆ្នាំ មកពីប្រទេស បារាំង ដែលកំពុងជិះម៉ូតូ។

សម្ភារៈដកហូត រួមមានៈ ម៉ូតូមួយគ្រឿង ម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 1D 0283 – ទូរស័ព្ទដៃម៉ាក ណូគា ស៊េរីចាស់មួយគ្រឿង។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានចាត់ការតាមនីតិវិធី ៕



