ពិតជាកំសត់ខ្លាំងណាស់ !! បទចម្រៀងមួយបទដែលសម្តែងដោយ កញ្ញាខ្លឹម ស្រី ជាអតីតបវរកញ្ញាដ៏ល្បី Miss Grand 2017 នឹងលោក ហង្ស សុវណ្ណារិទិ្ធ បានធ្វើឲ្រអ្នកទស្សនាទប់ទឹកភ្នែកមិនបានទេ...(មានវីដេអូ)
ភ្នំពេញ៖ តារាស្រី ខ្លឹម ស្រី ជាអតីតបវរកញ្ញាដ៏ល្បី Miss Grand 2017 បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងនឹងសមត្ថភាពសម្តែងរបស់តារាវ័យ ១៩ឆ្នាំរូបនេះ ចាប់ដៃជាមួយលោកតារាចម្រៀងឯករាជ្យ ហង្ស សុវណ្ណារិទិ្ធ សម្តែងបទមរតកដើម «ជើងមេឃពណ៌ខ្មៅ» ត្បិតអ្នកទស្សនាហើយពោលវាចាក្នុង Comment ថា «ទប់ទឹកភ្នែកមិនបានទេ ព្រោះកម្សត់ពេក សម្តែងមែនតែដូចមែនទែនអ៊ីចឹង»។
«ជើងមេឃពណ៌ខ្មៅ» ដែលត្រូវបានសម្រួលបទភ្លេងដោយ ទីណូ ច្រៀងឡើងវិញដោយ ហង្ស សុវណ្ណារិទិ្ធ និងដឹកនាំសម្ដែងដោយ ឆោម សុភ័ក្រ្ត បង្កប់អត្ថន័យស្នេហាខុសវណ្ណៈ ខណៈខាងប្រុសជាកូនអ្នកមានសម្បូរទ្រព្យ ចំណែកនារីជាគូស្នេហ៍ត្រឹមតែកូនស្រីអ្នកនេសាទប៉ុណ្ណោះ ម្ល៉ោះហើយឱកាសជួបគ្នាត្រឹមតែរយៈពេលខ្លី តែអ្វីដែលបន្សល់ទុកគឺដំណក់ឈាមកូនស្រីមួយ។





















ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។