បុរសម្នាក់ ទៅរកសេវាកម្មបម្រើផ្លូវ មិនទាន់បាននិយាយត្រូវរ៉ូវគ្នាផង ខាងស្រីលេងមួយក្បាច់ អស់វាចាតែម្តង
-

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ យុវជនវ័យក្មេងម្នាក់ នឹកចង់ឡើងឋានសួគ៏ ក៏៏បានជិះម៉ូតូទៅរកសេវាបម្រើផ្លូវភេទ នៅកន្លែងស្ងាត់​ នៅខាងជើងរមណីយដ្ឋានវត្តភ្នំ មិនទាន់បាននិយាយត្រូវរូវគ្នាផង ស្រាប់តែមានក្រុមជនសង្ស័យចំនួន៤នាក់ ព្រួតគ្នាវាយប្លន់យកទូរស័ព្ទដៃមួយគ្រឿងទៅបាត់ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចរង្វង់មូលខាងជើងរមណីយ៍ដ្ឋានវត្តភ្នំ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។


ជនរងគ្រោះ ឈ្មោះ សុន ធីវីរ៉ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់នំភីហ្សា មានទីលំនៅផ្ទះភូមិបុតយា សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។


ចំណែកជនសង្ស័យប្រុសស្រីទាំង៥នាក់នោះ៖

-ទី១. ឈ្មោះ ជ័យ សាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។

 -ទី២. ឈ្មោះ ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីផ្លូវភេទ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។ 

-ទី៣. ឈ្មោះ ស្លេះ យូសាធ ហៅញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល នៅសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ។ 

-ទី៤. ឈ្មោះ មឿន ផាន់នី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

-ទី៥. ឈ្មោះ ប្រុស គីមស្រៀង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងទៅរកស្រីបម្រើផ្លូវភេទនៅខាងជើងរមណីយដ្ឋានវត្តភ្នំ ហើយក៏បានជួបជាមួយនឹងជនសង្ស័យឈ្មោះថា ហម ចាន់ណារី ភេទស្រី អាយុ២១ឆ្នាំ ដែលបាននិយាយទំនាក់ទំនង សុំលេខទូរស័ព្ទពីជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏បានហុចទូរស័ព្ទឲ្យជនសង្ស័យដើម្បីកត់លេខ ស្រាប់តែជនសង្ស័យ រត់ឡើងម៉ូតូ ដែលមានបក្ខពួកកំពុងរង់ចាំស្រាប់ ។ ខណៈពេលនោះ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមដណ្តើមយកទូរស័ព្ទដៃមកវិញ ក៏លេចមុខបក្ខពួកមកវាយទៅលើជនរងគ្រោះ រួចក៏រត់គេចខ្លួនបាត់ទៅ។


ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។​ ពេលទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវភ្លាម លុះពេលព្រឹកឡើងថ្ងៃទី១ វិច្ឆិកា ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ តែម្តង។


បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕


ដោយ៖ ភត្រ្តា