ពិតជាត្រេកអរមែនទែន!!! រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងបន្ងែម ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ...!!!
ស៊ីហៀង
-

រដ្ឋាភិបាលជប៉ុន​ បានផ្តល់ជំនួយថវិកាចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិកសម្រាប់ធ្វើការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំនិង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ នេះបើយោងតាម ការប្រកាសរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក សរុបរួមមានមន្ទីរខេត្តចំនួន៥ និង

 

អង្គការក្រៅរដ្ឋាភិបាលចំនួន២ មានដូចជា៖

១.ផ្តល់ជូន ១៧៥,២៥០ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ

២.ផ្តល់ជូន ៧៩,០៨៤ ដុល្លារអាមេរិកដល់អង្គការសុខភាពត្រជៀកកម្ពុជា

៣.ផ្តល់ជូន ៨៨,៦៣៤ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគីរី

៤.ផ្តល់ជូន ៨៥,៣០០ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ

៥.ផ្តល់ជូន ៧៧,១៦៦ ដុល្លារអាមេរិកដល់អង្គការមូនិធិខ្មែរជំនួយការសិក្សា

៦.ផ្តល់ជូន ៨៩,២៨៥ ដុល្លារអាមេរិកដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន

និងចុងក្រោយ ផ្តល់ជូន ៨៨,៥៣៥ ដុល្លារអាមេរិកដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថាថវិកាដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ដល់កម្ពុជានេះ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ៕