មិនសរសើរមិនបាន! កីឡាការិនីអាយុ១៩ឆ្នាំបានបាក់ជើងស្របពេលរត់ប្រឡាំងម៉ារ៉ាតុង ក្លាហានហ៊ានជំនះគ្រប់ឧបសគ្គវាផង លូនផងដើម្បីជ័យជំនះ (មានវីដេអូ)
-


ពិតណាស់កីឡាការិនីអាយុ១៩ឆ្នាំ ដែលមានឈ្មោះថា Rei Lida ជនជាតិជប៉ុន បានធ្វើអោយទស្សនិចជនរំភើប និងអាណិតដល់រូបនាងជាខ្លាំង ដោយសារតែឆន្ទៈ និងការតស៊ូព្យាយាមរបស់នាង ដើម្បីតែសមាជិកក្នុងក្រុមបានធ្វើដំណើរបន្តទៅមុខទៀតទោះបីជានាងបានបាក់ជើងស្របពេលកំពុងរត់ប្រឡាំងម៉ារ៉ាតុងក៏ដោយ នាងនៅតែប្រកាន់គោលជំហរត្រូវតែឈានទៅមុខជានិច្ច ដើម្បីក្រុម និងភាពជោគជ័យ។ 

ក្នុងកម្មវិធីប្រកួតរត់ប្រឡាំងម៉ារ៉ាតុង មានដៃគូរប្រកួតប្រជែងជាច្រើនក្រុម ហើយការប្រកួតនោះទៀតសោតគឺតម្រូវអោយតែនារីៗចូលរួមប្រកួតតែប៉ុន្នោះ។ Rei Lida ជាសមាជិកក្រុមមួយដែលបានចូលរួមប្រកួតផងដែរ កញ្ញាទើបតែមានអាយុ១៩ឆ្នាំតែមានចិត្តក្លាហាហ៊ានជំនះគ្រប់ឧបសគ្គទោះបីជានាងត្រូវបានបាក់ជើងស្របពេលកំពុងរត់បានរយៈចំណាយប្រហែលជា២០០ម៉ែត។ 

ទោះជាជើងរបស់នាងត្រូវបាក់ហើយក៏ដោយ នាងនៅតែព្យាយាមធ្វើដំណើរទៅមុខដោយការលូនវា ដើម្បីផ្ដល់អាទិភាពដល់ដៃគូរក្នុងក្រុមធ្វើដំណើរទៅមុខបន្តទៀត។ មិនថាទស្សនិចជន ឬដៃគូររបស់នាង ពេលបានឃើញទិដ្ឋភាពបែបនេះហើយក៏ស្រក់ទឹកភ្នែកស្ទើរតែគ្រប់គ្នា ព្រោះតែអាណិត និងមានមោទនៈភាពលើរូបនាងជាខ្លាំងផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖