វិធីព្យាបាលជំងឺរោគប្រគ្រីវ (Gout) ឡើងជាតិអាស៊ីតអ៊ុយរិចយ៉ាងមានប្រសិទ្ធភាព ដោយមិនចំណាយប្រាក់
ណារ៉ា
-

រោគប្រគ្រីវ (Gout)

រោគប្រគ្រីវ គឺជាប្រភេទជំងឺសន្លាក់មួយប្រភេទ ដែលមានការឈឺចាប់ខ្លាំង។ វាត្រូវបានស្តែងឡើង ដោយមានការលេចចេញនូវការឈឺសន្លាក់ភ្លាមៗ ហើយត្រូវបានអម ដោយការឡើង ក្រហម ហើម និង ឡើង ក្តៅ នៅតំបន់ ដែលរងផលប៉ះពាល់។ ជាទូទៅ មានសន្លាក់តែមួយ ដែលរងនូវការប៉ះពាល់ក្នុងមួយលើក។ មេជើង ត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ ក៏ប៉ុន្តែសន្លាក់កន្លែងផ្សេងទៀតក៏រងការប៉ះពាល់ដែរ។

ជាទូទៅវាកើតមានឡើងនៅពេល ដែលអាស៊ីតអ៊ុយរិច (Uric acid) នៅក្នុងឈាមកើនឡើង ដែលជាលទ្ធផលនៃការកើតឡើងកាកសំណល់ពុលក្នុងតម្រងនោម និងឈាម។

អាស៊ីតអ៊ុយរិច គឺជាកាកសំណល់របស់មេតាបូលីសនៃសារពាង្គកាយយើង ដែលបានមកពីការបំបែកនៃចំណីអាហារមួយចំនួន។ ជាទូទៅ វាស្ថិតនៅក្នុងទំរង់ជាសភាពរលាយក្នុងឈាម មុននឹងត្រូវច្រោះតាមតំរង់នោម ហើយបញ្ចេញតាមទឹកនោម ។

នៅពេលដែល អាស៊ីតអ៊ុយរិច កើនឡើងខ្ពស់ វាផ្តុំគ្នាក្រោមទំរង់ជា កំណក urate កកនៅក្នុងសន្លាក់ ដែលនៅពេលនោះ ប្រព័ន្ធការពារក្នុងខ្លួនមនុស្សយើងធ្វើការ វាយប្រហារទៅលើ ដូចជាសត្រូវពីខាងក្រៅ ជាហេតុបណ្តាលអោយមានការរលាក ហើយបង្ករអោយមានការឈឺចាប់ និងហើមសន្លាក់នៅទីនោះ ។

ការកើនឡើងនៃអាស៊ីតអ៊ុយរិចអាចបណ្តាលមកពីមូលហេតុសំខាន់ 2 យ៉ាង គឺចំណីអារហារដែលមានជាតិអាស៊ីតអ៊ុយរិចច្រើន រឺក៏តម្រងនោមមិនបានធ្វើការបញ្ចេញអាស៊ីតអ៊ុយរិចបានគ្រប់គ្រាន់។ ការកើនឡើងនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម អាចកើតមានផងដែរទៅលើបុគ្គលធាត់ លើសឈាម អ្នកដែលប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំអាស្ពីរីន អ្នកដែលផឹកគ្រឿងស្រវឹងច្រើន អ្នកជំងឺខ្សោយតំរង់នោម ឬក៏អ្នកជំងឺគ្រាប់ឈាម។

អ្វីទៅជារោគសញ្ញា ?

រោគសញ្ញាដំបូងនៃ រោគប្រគ្រីវ គឺស្តែងឡើងនូវការឈឺចាប់យ៉ាងខ្លាំងនៅត្រង់សន្លាក់ដែលរងផលប៉ះពាល់។ ជាទូទៅ វាប៉ះពាល់ទៅលើសន្លាក់ជើង ជាពិសេស មេជើង។ វាច្រើនឈឺ នៅពេលយប់ ឬព្រឹកព្រលឹម ហើយជួនកាលមានការឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចទ្រំាបាន ។

សន្លាក់ដែលរងផលប៉ះពាល់ ឡើងហើម ក្រហម និងឡើងក្តៅ។ អមនឹងកការឈឺចាប់នេះ អ្នកជំងឺក្តៅខ្លួន និងមានសភាពរឹងត្រង់កន្លែងសន្លាក់ដែលប៉ះពាល់មានរយ៖ពេល 3 ទៅ 10 ថ្ងៃ ប្រសិនបើមិនមានការព្យាបាល។

វិធីព្យាបាលតាមបែបធម្មជាតិ

វិធីធ្វើ៖

– យកផ្លែល្ហុង១ផ្លែចិតសំបក និងពុះយកគ្រាប់ចេញ រួចចិតវាជាដុំតូចៗល្មម

– ដាក់ដាំទឹក២លីត្រឲ្យពុះរួចដាក់ល្ហុងចូលរួចទុកឲ្យពុះរយៈពេលប្រមាណ១០នាទី​ (អាចដាក់ស្លឹកតើយ (ស្លឹកតយ) ចូលតាមចំណង់ចំណូលចិត្ត)

– បន្ទាប់មក អ្នកអាចយកទឹករបស់វាមកឆុងជាមួយតែទុក ឬផឹកមិនបាច់ឆុងជាមួយតែក៏បាន។

វិធីប្រើប្រាស់៖

-រយៈពេល៥នាទីរួចស្រង់យកកាកតែចេញ ហើយអ្នកអាចពិសាវាជាប្រចាំបាន។ ចំណែកឯទឹកដែលនៅសល់យើងអាចរក្សាទុកក្នុងទូរទឹកកកបានប្រមាណ២-៣ថ្ងៃ។ ពេលអ្នកចង់ពិសារវាអាចយកមកកំដៅឡើងវិញហើយឆុងជាមួយតែពិសារបាន។

លទ្ធផល៖

-រយៈពេល២សប្តាហ៍អ្នកនឹងទទួលបានផលល្អ។

តើគេអាចជៀសវាងរោគប្រគ្រីវ (Gout) បានយ៉ាងដូចម្ត៉េច ?

មានដំបូន្មានមួយចំនួន សំរាប់ការពារកុំអោយកើត រោគប្រគ្រីវ ៖

– ជៀសវាងពិសាគ្រឿងស្រវឹងហួសកំណត់ ដែលអនុគ្រោះបង្កអោយមានការបង្កើតអាស៊ីតអ៊ុយរិច

– ផឹកទឹកយ៉ាងតិច 1.5 លីត្រ ក្នុង 1 ថ្ងៃ ដើម្បីបញ្ចេញអាស៊ីតអ៊ុយរិចតាមទឹកនោម

– ជៀសវាងបរិភោគអាហារមួយចំនួនដែលធ្វើអោយឡើងអាស៊ីតអ៊ុយរិច ដូចជាអាហារឆ្អិនស្រាប់ គ្រឿងក្នុងសត្វ ទឹកជ្រលក់ ខ្លាញ់ត្រី ម្ហូបអាហារសមុទ្រ សាច់ សាច់សត្វបក្សី សាច់សត្វព្រៃ និងបន្លែមួយចំនួន ដូចជា ផ្សិត ស្ពៃ ផ្កាខាត់ណា ម្ហូបអាហារសមុទ្រ ទំពាំង

– បន្ថយពិសាភេសជ្ជៈមួយចំនួន ដូចជា តែ កាហ្វេ កាកាវ ដែលបណ្តាលអោយតម្រងនោមយើងប្រឹងបញ្ចេញសារធាតុទាំងនេះបន្ថែមទៀត ហើយបន្ថយការបញ្ចេញអាស៊ីតអ៊ុយរិច។

ក្រោយពីមានរោគសញ្ញានៃរោគប្រគ្រីវ លើសពីពាក់កណ្តាលនៃអ្នកជំងឺមានហេតុការណ៏បន្ទាប់បន្សំផ្សេងទៀត ក្នុងឆ្នាំបន្ទាប់។ យូរៗទៅ រោគសញ្ញានៃរោគប្រគ្រីវ ហាក់ដូចកើតមានកាន់តែញឹកញាប់ ហើយកើតមាន រយៈពេលយូរ និងប៉ះពាល់ទៅសន្លាក់ផ្សេងៗទៀត។ចំពោះអ្នកជំងឺខ្លះ រោគសញ្ញានៃរោគប្រគ្រីវមិនបានបាត់ និងមានរយៈពេលយូរ ហើយបង្កអោយមានជារោគប្រគ្រីវរុំារ៉ៃ។ ប្រសិនបើការរលាកនេះនៅតែបន្ត កំណកអាស៊ីតអ៊ុយរិចអាចធ្វើអោយខូចខាត និងប្តូរទ្រង់ទ្រាយសន្លាក់ដែលរងការប៉ះពាល់ជារាងរហូត។ ម្យ៉ាងវិញទៀត កំណកអាស៊ីតអ៊ុយរិចអាចប្រមូលផ្តុំទៅក្នុងកោសិកាក្រៅពីសន្លាក់ ហើយបង្កើតអោយមានដុំមួយ ហៅថា “tophus” ដែលមានទំរង់ជាដុំផុយពណ៍ស រឺលឿងនៅក្រោមស្បែក ជាពិសេសនៅលើម្រាមដៃ ម្រាមជើង កែងដៃ កែងជើង និងនៅជុំវិញត្រចៀកខាងក្រៅ។ នៅពេលដែលដុំឆ្លងកាត់ស្បែក វាបង្ករអោយកើតមានដំបៅស៊ីខូង ។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ healthdigest