ប្រិយមិត្ត ប្រហែលជាធ្លាប់ឮពាក្យចចាមរ៉ាមមកហើយថា មានទូរស័ទ្ទស្មាតហ្វូនដែលអាចបត់អេក្រង់បាន ពេលនេះអ្វីដែលអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ នោះមិនមែនជាក្រុមហ៊ុនធំៗដូចជា Samsung, OPPO, LG, Xiaomi Huawei ZTE ឬក៏ Lenovo ទេ តែជាក្រុមហ៊ុនដែលក្មេងខ្ចីដែលមិនមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងទីផ្សារអន្តរជាតិ នោះគឺកំពូលស្មាតហ្វូន Royole Flexpai ដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង California សហរដ្ធអាមេរិច។ ជាមួយនិងការរចនាម៉ូតថ្មីរបស់ស្មាតហ្វូនមួយនេះកំពុងតែធ្វើអោយអ្នកតាមដាននិងអ្នកអានមានចំណាប់អារម្មណ៏យ៉ាងខ្លាំងហើយសួរថាតើទូរស័ទ្ទស្មាតហ្វូននេះនិងអាចដាក់លក់ជាសាធារណៈសំរាប់តម្រូវការចាំបាច់លើទីផ្សារជាតិ និងអន្តរជាតិដែររឺទេ? មុននិងឈានទៅដល់ចំណុចមួយដែលនិងធ្វើអោយមានការទាក់ទាញ់និងចង់ទស្សនានោះតោះយើងចូលទៅមើលរូបរាងទំហំនិងភាពស្រស់ស្អាតរបស់ស្មាតហ្វូនមួយនេះតិចសិនហើយតើនិងមានអ្វីគួរអោយចាប់អារម្មណ៏ពីសំណាក់ប្រិយមិត្តកំពុងតែចង់ដឹងអំពីទូរស័ទ្ទស្មាតហ្វូនម៉ាក Royole Plexpia មួយនេះ។
ដោយក្រុមហ៊ុនក្មេងខ្ចីដែលកំពុងតែល្បីឈ្មោះនេះគឺមានឈ្មោះថា Roylole បានផលិតនូវទូរស៏ទ្ទស្មាតហ្វូតដែលមានរូបរាងស្រស់ស្អាតទំនើបនិងទាន់សម័យបំពាក់ទៅដោយទំហំអេក្រង់ 7.8 អីញប្រភេទ AMOLED ដោយទំហំ FlexPia បានភ្ជាប់មកជាមួយកាមេរ៉ាភ្លោះ ដែលដើរតួជាកាមេរ៉ាមុខផង កាមេរ៉ាក្រោយផង ជាមួយទំហំ 16 មេហ្គាភិចសែល ជាកាមេរ៉ាគោល ចំណែកមួយគ្រាប់ទៀត មានទំហំ 20 មេហ្គាភិចសែល ជាលេន Telephoto និងអមជាមួយ Flash LED មួយគ្រាប់ សម្រាប់ជំនួយដល់ការថត នៅកន្លែងដែលមានពន្លឺទាប ឬទីកន្លែងងងឹត ជាដើម។
ចំពោះកម្លាំងម៉ាស៊ីន ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 8150 (7nm) ជាឈីបដំបូងគេបង្អស់ នៅលើពិភពលោក, មានរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីនទំហំ 128GB និង រ៉េមទំហំ 8GB សម្រាប់អង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីនទំហំ 256GB / 512GB និងអាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB ទៀត។ ទូរស័ព្ទនេះ មានភ្ជាប់រន្ធដោយកាស 3.5mm, ប្រើប្រាស់ឌុយ USB-C និងមានថាមពលថ្មទំហំ 3600 mAh អាចសាកថ្មលឿនតាមរយៈដុំសាក Ro-Charge ដែលខាងក្រុមហ៊ុន បាននិយាយថា វាអាចសាកថ្មពី 0% ឡើងដល់ 80% ត្រឹមរយៈពេលតែ 30 នាទីប៉ុណ្ណោះ។ទំហំនៃអេក្រង់ពេលបត់ គឺមានទំហំ 4 អ៊ីញ។
ជាក់ស្តែង គ្រប់យ៉ាងប្រៀបដូចជាការសុបិន ឬការស្រវាចាប់ខ្យល់អញ្ចឹង ព្រោះមិនតិចឆ្នាំនោះទេ ដែលដំណឹងនេះ ត្រូវបានគេចុះផ្សាយ ហើយរហូតមកដល់ឥលូវទើបលេចលឺហើយមានមនុស្សក្នុងបណ្តាញសង្គម Facebook មិនតិចទេដែលចង់ដឹងចង់លឺនិងចង់ឃើញជាពិសេសនោះចង់ប្រើប្រាស់នូវទូរស័ទ្ទស្មាតហ្វូនម៉ាក Roylole Flexpia នេះផងដែរ។
ចំណុចចុងក្រោយនេះគឺចង់បញ្ជាក់ថាស្មាតហ្វូន Royole Flexpia ដែលមានអេក្រង់អាចបត់បាននេះនិងត្រូវចាប់ផ្តើមដាក់ជា Pre-order ពីថ្ងៃនេះតទៅ ហើយនិងអាចដាក់លក់ជាផ្លូវការនៅដើមខែធ្នូខាងមុខនេះជាក់ជាមិនខាន។ ចំពោះតម្លៃយើងនិងដាក់បង្ហាញជូននៅខាងក្រោមនេះ÷
① រ៉េម 6GB / អង្គចងចាំ 128GB តម្លៃ 1290 ដុល្លារ
② រ៉េម 8GB / អង្គចងចាំ 256GB តម្លៃ 1435 ដុល្លារ
③ រ៉េម 8GB / អង្គចងចាំ 512GB តម្លៃ1865 ដុល្លារ
ទស្សនាវីដេអូខាងក្រោម៖