ឯកឧត្តម ដួង តារា បកអាក្រាត បុរសជនជាតិហ្វីលីពីនម្នាក់ ដែលបានដើររ៉ៃអង្គាសប្រាក់ ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បី...
ភ្នំពេញ៖ ឯកឧត្តម ដួង តារា បានធ្វើការឡាយវិដេអូ បកអាក្រាតបុរសជនជាតិហ្វីលីពីនម្នាក់ ដែលបានដើរ រ៉ៃអង្គាសប្រាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តាខេត្តក្រុង តាមរយៈរូបភាពសប្បុរសធម៏ប្រមូលថវិការចូលមូលនិធិដើម្បីកុមារ។

នៅក្នុងហ្វេសប៊ុករបស់ឯកឧត្តម ក៏បានរៀបរាប់ទៀតថា "ជនបរទេសមួយចំនួន បានប្រើប្រាស់រូបភាព ប្រមូលថវិការ ដើម្បីកុមារ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ អាណិត ហើយរ៉ៃអង្គាសប្រាក់ទាំងនោះ ដើម្បីប្រយោជន៍របស់ខ្លួន"។
ឯកឧត្តម ក៏បានអំពាវនាវដល់មហាជនទូទាំងប្រទេស សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំចាញ់បោកប្រាស់ ជនខិលខូចរូបនេះ ឲ្យសោះ ។

យ៉ាងណាមិញក៏មានបងប្អូនជាច្រើនបានប្រាប់ ទៅកាន់ឯកឧត្តមតាមរយៈការខមិនថា មានទាំងស្រី មានទាំងប្រុសជាច្រើនអ្នកនាក់ទៀត៕














មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។